សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ពិតជាតារាគំរូពិតមែន! សុវត្ថិឌី ធារិកា សម្តែងការគោរពឱនលំទោនចំពោះសែរាជវង្សព្រះនាងតូច នរោត្តម ជេនណា គួរឱ្យសរសើរខ្លាំងណាស់

By Shield

July 23, 2019

ភ្នំពេញ៖ កញ្ញា សុវត្ថិឌី ធារិកា គឺជាអតីតបេក្ខនារីនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ ដែលត្រូវបានមហាជនជាច្រើនទទួលស្គាល់ថាជា បេក្ខនារីមួយរូបដែលមានសំនៀងពិរោះទោះបីជាមិនជាប់ចំនាត់ថ្នាក់ក្នុងកម្មវិធីក្តី។

ជាក់ស្តែងក្រោយការប្រលង ធារិកា មានហាងឆេងខ្ពស់ណាស់ក្នុងវិថីសិល្បៈដោយកញ្ញា តែងតែត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធីតូចធំជាច្រើន ដែលបានធ្វើឱ្យកេរ្តិឈ្មោះរឹតតែល្បីផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់ និងសរសើរក្រៃលែងនោះ កាលពីប៉ុន្មានថ្ងៃមុន សុវត្ថិឌី ធារិកា បានចូលរួមនៅក្នុងកម្មវិធីសម្តែងមួយនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលពិសេសនោះ កញ្ញា បានថែមទាំងបានជួបផ្ទាល់ជាមួយនឹង ព្រះនាងម្ចាស់តូចល្បីឈ្មោះខាងសិល្បៈ នរោត្តម ជេនណា ផងដែរ ដោយកញ្ញាបានសម្តែងការគោរព និងឱនលំទោនយ៉ាងគួរឱ្យសរសើរចំពោះខ្សែរាជវង្សបើទោះជាព្រះនាងនៅតូចក្តី។

ទង្វើទាំងនេះបានធ្វើឱ្យគ្រប់គ្នាក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើល កោតសរសើរជាខ្លាំង និងបានចាត់ទុកថាសុវត្ថិឌី ធារិកា គឺជាតារាគម្រូមួយរូបចេះដឹងទាបខ្ពស់ និងមានការគោរពខ្លាំងដល់ខ្សែរាជវង្សផងដែរ៕