សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឡូយណាស់! Lil Nas X សហការជាមួយ RM មេក្រុម BTS Remix បទ Old Town Road ហើយប្តូរចំណងជើងជា Seoul Town Road ឡើងពិរោះកប់ខ្លាំង (មានវីដេអូ)

By Shield

July 25, 2019

បទចម្រៀង Old Town Road ដែលច្រៀងដោយ Lil Nas បានក្លាយទៅជាបទល្បីទូទាំងប្រទេសទោះបីជាទើបតែចេញផ្សាយរយៈពេលខ្លីប៉ុណ្ណោះ។

កាន់តែភ្ញាក់ផ្អើលពេលនេះម្ចាស់បទដ៏ល្បី Old Town Road លោក Lil Nas បានសហការជាមួយនឹងមេក្រុមរបស់ BTS (Rap Monster) ធ្វើការ REMIX លើបទ Old Town Road និងបានប្តូរបទចម្រៀងនេះជាចំណងជើងថ្មីថា Seoul Town Road ច្រៀងដោយ Lil Nas x RM ។

គួរឱ្យដឹងផងដែរថា បទចម្រៀង Seoul Town Road នេះទើបតែបង្ហោះលើបណ្តាញសង្គម Youtube ប៉ុន្មានម៉ោងប៉ុណ្ណោះតែមានចំនួនអ្នកចូលទស្សនាកើនឡើងជាលំដាប់ ថែមទាំងបានជាប់ឈ្មោះជាចំណងជើងបទចម្រៀងដែលកំពុងតែ Trending លេខ ១ នៅលើបណ្តាញសង្គម Twitter ផងដែរ ៕

សូមទស្សនាវីដេអូបទចម្រៀង Seoul Town Road ខាងក្រោម៖