សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

បើដាក់ចិត្តថាជ្រើសរើសអ្នកណាម្នាក់ហើយ គួរតែស្មោះត្រង់ អោយតម្លៃនូវចំណុចល្អរបស់គ្នា ជួយកែលម្អហើយទទួលយកចំណុចអាក្រក់

By Shield

July 25, 2019

បើអ្នកស្រលាញ់មនុស្សម្នាក់ដោយសារចំណុចល្អរបស់គេដែលអ្នកមើលឃើញពេលស្រលាញ់គ្នាដំបូង… ហើយក៏ដើរចេញពីគេព្រោះស្រលាញ់យូរទៅក៏ឃើញចំណុចអាក្រក់… នោះអ្នកប្រហែលជាគ្មានថ្ងៃមានដៃគូរដ៏យូរអង្វែងនោះទេ 🙂 ដឹងថាហេតុអ្វីអត់?…

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ព្រោះគ្រប់គ្នាសុទ្ធតែមានចំណុចល្អនិងចំណុចអាក្រក់។ ហើយត្រូវចាំទុកថាក្តីស្រលាញ់វាក៏កើតចេញពីការសម្រេចចិត្តនិងជ្រើសរើស មិនមែនគ្រាន់តែជាអារម្មណ៍ឬនិស្ស័យនោះទេ

ដូច្នេះបើដាក់ចិត្តថាជ្រើសរើសអ្នកណាម្នាក់ហើយ គួរតែស្មោះត្រង់ អោយតម្លៃនូវចំណុចល្អរបស់គ្នា ជួយកែលម្អហើយទទួលយកចំណុចអាក្រក់។

ស្នេហាដែលគង់វង្សបាន ព្រោះតែភាគីទាំងសងខាងបានព្យាយាមធ្វើអោយវាគង់វង្ស មិនមែនដោយគ្រាន់តែបណ្តោយតាមវាសនានិងនិស្ស័យ ឬអាងថាបើវាជាស្នេហាពិតវានឹងមិនបែកបាក់។ ត្រូវចាំថាស្នេហាពិតគឺស្ថិតនៅលើចិត្តមនុស្សជាអ្នកបង្កើត។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ត្រូវចាំថាមិនមែនអាងតែគេស្រលាញ់ហើយចេះតែគិតថាគេមិនអាចដើរចេញពីយើងនោះទេ!មនុស្សយើងការអត់ធ្មត់មានដែនកំណត់តែដល់កដើរចេញបានដូចគ្នា!

បើស្រលាញ់ហើយត្រូវតែចេះយល់យោគគ្នាទៅវិញទៅមកចេះអត់អោនអោយគ្នាផងអ្វីដែលសំខាន់បំផុតគឺត្រូវរៀនយល់ចិត្តគ្នានឹងយល់ពីគ្នាអោយបានកាន់តែច្រើនវានឹងមិនធ្វើអោយស្នេហាមួយនេះល្អក់កករ។

ប្រែសំរួលដោយ៖calvin

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព