សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ពិតជាប្រពៃណាស់! យោធិនកម្ពុជា នាំគ្នាដាំបន្លែធម្មជាតិគ្មានជាតិគីមីដោយផ្ទាល់ដៃ កុំភ្លេចគាំទ្រផង!

By Shield

July 26, 2019

ថ្មីៗនេះរូបភាពយោធិនកម្ពុជាមួយក្រុមនាំគ្នាដាំបន្លែដោយផ្ទាល់ដៃគ្មានជាតិគិមី  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង ព្រមទំាងបានធ្វើការចែករំលែកនូវសកម្មភាពនេះតគ្នាយ៉ាងច្រើនថែមទៀតផង។

តាមរយៈគណនីហ្វេសប៊ុក Raksmey Yin បានបង្ហោះរូបភាព និងសារដោយរៀបរាប់ថា៖  « (ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ) បន្លែធម្មជាតិ (គ្មានជាតិគីមី) ដែលបានដាំដោយដៃយោធិនផ្ទាល់ នៅក្នុងកងអនុសេនាធំទី៣ វរសេនាតូចលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ »។​

នេះបានសម្តែងថាកងយោធិនខ្មែរមិនត្រឹមតែមានសមត្ថភាពការពារជាតិនោះទេ ​តែមានចិត្តស្រលាញ់គំាំទ្របន្លែធម្មជាតិដែលដំាដោយប្រើជីធម្មជាតិសុទ្ធសាធមិនបានប្រើជីគីមីទេ៕