សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ហេតុតែនិស្ស័យ! ឆ្លងទឹកឆ្លងដីជើងមេឃឆ្ងាយអាល័យ ​នៅតែបានជួបគ្នា!

By Shield

July 29, 2019

ស្នេហាកើតពីនិស្ស័យ  ឱ្យតែមាននិស្ស័យទោះនៅជើងមេឃឆ្ងាយពីគ្នា ​ឆ្លងទឹកឆ្លងដីជើងមេឃរាប់ម៉ឺនយោជន៍ក្តី ​គង់តែបានជួបគ្នាជាគូអនាគត។

ដូចជាគូស្នេហ៍២រូប  ដែលកំពុងតែទទួលបានការចាប់អាម្មណ៍យ៉ាងខ្លាំងពីបណ្តាញទំនាក់ទំនងសង្គម ​ដោយខាងប្រុសគឺជាជនជាតិខ្មែរ ​តែខាងស្រីគឺជាជនជាតិបរទេស។ ​ពីមនុស្សមិនធ្លាប់ស្គាល់គ្នាសោះ ​ភាសាក៏ខុសគ្នា  ប្រទេសក៏ខុសគ្នា  ជាតិសាសន៍ក៏កាន់តែខុសគ្នា​ តែបែរជាចាប់ចិត្តនឹងគ្នាសាងជាចំណងស្នេហាយ៉ាងផ្អែមល្ហែមរហូតសម្រេចចិត្តភ្ជាប់ពាក្យនឹងគ្នាតាមទំនៀមទំលាប់ខ្មែរ។

គូស្នេហ៍ទាំង២រូប  ត្រូវបានគេដឹងថាមានទំនាក់ទំនងម់ើលចិត្តមើលថ្លើមគ្នាជាង ​៣ឆ្នាំមកហើយទម្រាំសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការនាថ្ងៃទី ​២៨ ​ខែកក្កដា  ឆ្នាំ  ២០១៩ នេះ ដោយខាងប្រុសជាជនជាតិខ្មែរមានឈ្មោះ អ៊ិត វណ្ណា និងខាងស្រីដែលជាជនជាតិបរទេសមានឈ្មោះ ថារីអាណុអូលីវីយ៉ា ។

គួរឱ្យដឹងផងដែរថា ​គូស្នេហ៍ឆ្លងទឹកឆ្លងដីទាំអ២រូបនឹងគ្រោងចូលរោងការនៅថ្ងៃខាងមុខផងដែរ៕