សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ទីបំផុត កម្មវិធី ​ឋានសួគ៌ ឬឋាននរក ​ចេញមុខបកស្រាយ ​និងសុំទោសជាសាធារណៈពាក់ព័ន្ធនឹងកំហុសឆ្គងក្នុងកម្មវិធី ​ថែមទាំងស្នើសុំបញ្ឈប់ការយល់ច្រលំទៅពិធីការិនី ​អ្នកនាង ​កែវ ចាន់និមល

By Shield

July 31, 2019

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានបានជ្រាបហើយថា  បញ្ហាទាក់ទងការសួរសំណួរវប្បធម៌ទូទៅនៅក្នុងកម្មវិធីឋានសួគ៌ ​ឬឋាននរក ​របស់ទូរទស្សន៍ហង្សមាស  បានធ្វើឱ្យមហាជនមានការខឹងសម្បារ និងរិះគន់ជាខ្លាំង ​ព្រោះតែសំណួរ និងចម្លើយពីផ្លូវជាតិហាក់មិនត្រឹមត្រូវតាមឯកសាររបស់ក្រសួងអប់រំ។

ជាក់ស្តែងអ្នកដែលត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងនោះ ​គឺពិធីការិនីសម្បូរសំនួនវោហោអ្នកនាង ​កែវ ​ចាន់និមល តែម្តង ​ដោយការបន្ទោស និងដាក់បន្ទុកទាំងស្រុងលើអ្នកនាង  តែយ៉ាងណាក្តីអ្នកនាងនៅតែរក្សាភាពស្ងៀមស្ងាត់មិនតបតឡើយ។

ហាក់ចង់សម្តែងការសុំទោសអស់ពីចិត្ត និងបកស្រាយការភាន់ច្រលំទៅលើពីធីការិនី ​អ្នកនាង  កែវ ចាន់និមល ​ពេលនេះកម្មវិធិ ​ឋានសួគ៌ ​ឬឋាននរកបានចេញលិខិតជាផ្លូវការមួយច្បាប់សុំទោសមហាជនជាសារធារណៈ និងទទួលស្គាល់នូវកំហុសឆ្គងក្នុងការរៀបចំកម្មវិធីនេះដោយផ្ទាល់ ​ជាពិសេសគឺបកស្រាយថាកំហុសឆ្គងនេះមិនពាក់ព័ន្ធនឹងអ្នកនាង ​កែវ ​ចាន់និមលឡើយ។

ដើម្បីឱ្យជ្រាបច្បាស់សូមទស្សនាលិខិតសុំទោសរបស់កម្មវិធីដូចខាងក្រោម ៖