សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

សាហាវណាស់! ល្បិចគាស់ផ្ទះម៉ាកថ្មីអស់ទូរស័ព្ទដៃជាច្រើនគ្រឿង ​ចែករំលែកឱ្យគ្រប់គ្នាបានដឹង និងប្រុងប្រយ័ត្នផង ​(មានវីដេអូ)

By Shield

July 31, 2019

ស្តែងៗណាស់ ​សូមប្រយ័ត្នផងក្នុងល្បិចចោរគាស់ផ្ទះម៉ាថ្មី ​ដោយថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ ពៅ ម៉ាលី  បានបង្ហោះរូប និងរឿងរ៉ាវដ៏ឈឺចាប់របស់ខ្លួន ​ដែលត្រូវបានចោរចូលគាស់ផ្ទះហាងលក់ទូរស័ព្ទដៃឡើងអស់ពីទូរលីង ​តាមរយៈការទម្លុះដំបូលស័ង្កសីពីលើតែម្តង។

ហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅហាងលក់ទូរស័ព្ទថ្មីមួយកន្លែង មិនទាន់ដាក់យីហោ តាមមហាវិថីឈ្នះ ឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  ខណៈទូរស័ព្ទរាប់សិបគ្រឿងមករៀបចំតាំងនៅក្នុងទូ បាន២ថ្ងៃ មិនទាន់បើកសម្ពោធហាងផង ត្រូវបានជនសង្ស័យគាស់ដំបូល ចូលលួចទូរស័ព្ទសុទ្ធតែថ្មីអស់ដល់ទៅជាង៥០គ្រឿង។

គួរឱ្យដឹងផងដែរថា ​ហាងដែលទើបបើកថ្មីនេះត្រូវចោរចុះទម្លុះពីលើចងខ្សែសំរ៉ូតចុះ លួចយកទូរស័ព្ទសុទ្ធតែថ្មីៗក្នុងប្រអប់ សរុបចំនួនជាង៥០គ្រឿង ខណៈម្ចាស់ផ្ទះសម្រាកនៅផ្ទះផ្នែកខាងក្រោយ។

សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖