សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ស្ងាត់ៗបុរសកម្សត់ស្នេហ៍ ​រិត ​សាវ៉េត ​សម្រេចភ្ជាប់ពាក្យជាមួយនឹងអនាគតភរិយាថ្មីជាស្រីស្អាតអនិកជនបារាំងទៀត!

By Shield

August 02, 2019

ភ្នំពេញ៖ ​ពាក្យចាស់ពោលថា ​ក្រោយភ្លៀងមេឃស្រឡះ  មិនខុសពីជីវិតបុរសកម្សត់  លោក រិន ​សារ៉េត នោះទេ ​ក្រោយពីជួបព្យុះភ្លៀងជីវិតជួបប្រទះនឹងការលំបាកផ្នែកជីវភាព ​ថែមទាំងត្រូវប្រពន្ធស្លាប់ចោលទៀតនោះ ​ពេលនេះ លោកកំពុងតែមានជីវិតថ្មីល្អប្រសើរខុសឆ្ងាយពីមុន  ទាំងជីវិតសិល្បៈក៏ចាប់ផ្តើមមានទីផ្សារ ​ហើយលោកថែមទាំងមានអាជីវកម្មផ្ទាល់ខ្លួនថែមទៀតផង។

លើសពីនោះ ​ដែលធ្វើឱ្យមហាជនកាន់តែមានការភ្ញាក់ផ្អើល ​បន្ទាប់ពីមានភាពជោគជ័យទាំងការងារ ​និងការរកស៊ី ​លោក  រិន ​សាវ៉េត  ស្រាប់តែរកឃើញម្ចាស់ចិត្តថ្មី ​ដែលជាស្រីស្អាតអនិកជនក្រៅប្រទេសនៅប្រទេសបារាំងទៀតផង ​ដោយលោកថែមទាំងបានរៀបចំកម្មវិធីភ្ជាប់ពាក្យយ៉ាងធំដមអធិកអធមកាលពីព្រឹកថ្ងៃ​​ទី ​២ ​ខែសីហា ​ឆ្នាំ ២០១៩ ​នេះផងដែរ។

គួរឱ្យដឹងថាមុនសម្រេចចិត្តមានគូអនាគតថ្មី ​លោករិន ​សាវ៉េត បានសាកសួរ និងទទួលបានការអនុញ្ញាតិពីកូនប្រុសជាទីស្រលាញ់របស់លោកផងដែរ ​ដែលដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រសប្បាយរីករាយរំភើប និងសម្តែងក្តីត្រេកអរដែល លោក រិន ​សាវ៉េត ​អាចរកសុភមង្គលពិតថ្មីបានឃើញ ​ដោយបានទទួលមនុស្សម្នាក់ដែលជាទីស្រលាញ់អាចមើលថែលោក ក៏ដូចជាកូនប្រុសរបស់លោកបែបនេះ៕