សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ទើបដឹងថា កើតមកខ្ពស់ក៏វេទនាដែរ!

By Shield

August 05, 2019

មនុស្សគ្រប់គ្នានៅលើផែនដី តែងតែកើតមកដោយមានចំណុចខុសៗគ្នា អ្នកខ្លះកើតមកស្អាតខ្លាំង ស្អាតល្មម សម្បុរស សម្បុរខ្មៅ ជាពិសេសគឺកម្ពស់ខ្ពស់ ឬទាប រហូតដល់មានការចំអែចំអន់គ្នាទៅវិញទៅមកមិនដាច់ ពាក់ព័ន្ធនឹងរឿងកម្ពស់នេះ។

អ្នកមានកម្ពស់ទាបៗមួយចំនួន តែងតែមានការតូចចិត្ត ឬច្រណែនថាហេតុអ្វីទើបកម្ពស់មិនបានសមប្រកបដូចគេ ឬកាលណាទើបបានខ្ពស់នឹងគេជាដើម។ ប៉ុន្តែយ៉ាងណាមិញ កម្ពស់ខ្ពស់ក៏អាចនាំឱ្យខ្លួនពិបាកសម្របទៅនឹងស្ថានភាពខ្លះដែរ ជាក់ស្តែងដូចជាករណីក្បាលបុកទ្វារ ឬទើសពិដានជាដើម ដែលមានតែអ្នកខ្ពស់ទេទើបយល់អារម្មណ៍នេះ។

តោះ! ទៅទស្សនារូបភាពខ្លះៗខាងក្រោមនេះ ដើម្បីដឹងខ្លះផងថា ដើមត្នោត (អ្នកខ្ពស់) ក៏មានផលលំបាកខ្លះដែរ មិនមែនស្រួលគ្រប់ពេលនោះទេ៖