សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឡូយណាស់! កូនខ្មែរម្នាក់ជាប់ចំណាត់ថ្នាក់ និងពានរង្វាន់យ៉ាងច្រើនក្នុងកម្មវិធី Miss World Vietnam ថែមទាំងបានយកបទចម្រៀងខ្មែរទៅបង្ហាញលេីឆាកប្រកួតទៀត (មានវីដេអូ)

By Shield

August 06, 2019

វៀតណាម៖ ​ពិតជារឿងគួរឱ្យភ្ញាក់ផ្អើល ​និងមានមោទកភាពបំផុត ​ដោយកូនខ្មែរកម្ពុជាក្រោមនៅខេត្តទ្រាំងម្នាក់ ​បានចូលរួមប្រកួតសម្រស់នៅក្នុងកម្មវិធី ​Miss World  Vietnam  ឆ្នាំ ​២០១៩។

ស្រីស្អាតកម្ពុជាក្រោម  មានសាច់ឈាមជាកូនខ្មែរមួយរូបនេះ ​ត្រូវបានគេដឹងថាមានឈ្មោះថា Duong Thi Ngoc Thoa មានអាយុ ២១ឆ្នាំ មកកំណើតនៅក្នុងខេត្តឃ្លាំង ឬ Sóc Trăng។

Duong Thi Ngoc Thoa ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ​ថែមទាំងបានទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងការប្រកួត និងជម្រុះកន្លងមក ដោយទទួលបានការបោះឆ្នោតច្រើនជាងគេ ដោយនាងថែមទាំងបានទទួលពានរង្វាន់ជាច្រើនផ្នែកដូចជា៖  ពានរង្វាន់ Beauty and Compassion ​ជាប់ចំណាត់ថ្នាក់ TOP 7 ផ្នែក DANCES OF VIETNAM   ចំណាត់ថ្នាក់ Top 2 ផ្នែក Sports beauties និងជាប់ចំណាត់ថ្នាក់ Top 5 ផ្នែក MISS WORLD VIETNAM 2019 ។

គួរឱ្យដឹងផងដែរថា  បើទោះបីជាកម្មវិធី MISS WORLD VIETNAM 2019 ជ័យលាភីបានទៅលើ កញ្ញា Luong Thuy Linh  ក៏ពិតមែន ​តែការទទួលបានពានរង្វាន់យ៉ាងច្រើនរបស់ជនជាតិខ្មែរក្រោម Duong Thi Ngoc Thoa ​ពិតជាក្តីរំភើប និងមោទកភាពខ្លាំងមែនទែនសម្រាប់ប្រជាជនខ្មែរយើង៕