សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឆ្កែសំណាងជាងមនុស្ស! ​​ម្ចាស់ឆ្កែទាំងនេះលេងទិញឡានឱ្យឆ្កែជិះលេងតែម្តង ឡានខ្លះតម្លៃរាប់ម៉ឺន រាប់លានក៏មាន

By Shield

August 07, 2019

ឆ្កែ ​គឺជាសត្វសំណព្វ  និងមិត្តជិតស្និទ្ធបំផុតរបស់មនុស្ស ​ដែលម្ចាស់ខ្លះថែមទាំងចាត់ទុកសត្វទាំងនោះគឺជាសមាជិកគ្រួសារទៀតផង ​ពោលគឺស្រលាញ់ថ្នាក់ថ្នមដូចជាកូន។

ជាក់ស្តែងម្ចាស់ឆ្កែខ្លះ មិនត្រឹមតែផ្តល់ការរស់នៅ ​ហូបចុក និងផ្ទះទំនើបៗដែលខ្លះសុទ្ធតែរស់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ  តែថែមទាំងមានម្ចាស់ខ្លះទិញឡានទំនើបៗដើម្បីឱ្យឆ្កែរបស់ខ្លួនជិះដើរលេងទៀតផង។

ដោយម្ចាស់ខ្លះទិញឡានម៉ូតនេះម៉ូតនោះ ​ទៅតាមតម្រូវចិត្ត្ និងចំណង់ចំណូលចិត្តសត្វឆ្កែរបស់ខ្លួន ​ថែមទាំងឆ្កែទាំងនោះបានធ្វើដំណើរកម្សាន្តប្រកបដោយភាពរីករាយស្ទើរតែល្អលើសមនុស្សទុទៅធម្មតាផងដែរ។

នៅក្នុងនោះ មានអ្នកជំនាញខាងថតរូប ​២រូប ​គឺលោក Sandra Helsocht និង Vėjūnė Rimašiūtė  បានបញ្ចេញរូបថតប៉ុន្មានសន្លឹក ដែលពួកលោកត្រូវបានម្ចាស់ឆ្កែទាំងនោះថតរូបឆ្កែរបស់ខ្លួនជាមួយនឹងឡានទំនើបៗរបស់ពួកគេទៀតផង។

តោះ! មកតាមដានរូបភាពស្រស់ស្អាតរបស់សត្វឆ្កែ ​និងឡានទំនើបៗរបស់ពួកគេខាងក្រោមនេះ៖

ប្រភពរូបភាព៖ Sandra Helsocht និង  Vėjūnė Rimašiūtė