សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

កប់ម៉េះ! ​គ្រាន់តែពិធីចេញម្លប់កូនស្រី ​ធ្វើកម្មវិធីជប់លៀងធំ ​សុទ្ធតែនៅសណ្ឋាគារលំដាប់ទៀត

By Shield

August 08, 2019

ភ្នំពេញ៖ ​តាមប្រពៃណីទំនៀមទំលាប់ខ្មែរបុរាណ ​កូនស្រីដែលគ្រប់ការ ​(មករដូវដំបូង) ​ត្រូវបានគ្រួសារធ្វើពិធីចូលម្លប់ ​ដើម្បីសិក្សារៀនក្បួនច្បាប់ស្រី និងថែទាំបន្ទុំសម្បុរស្បែកឱ្យស្រស់ស្អាតតាមក្បួនបុរាណផងដែរ។

ជាក់ស្តែងបើទោះបីជាក្នុងពេលបច្ចុប្បន្នទំនៀមទំលាប់ចូលម្លប់ត្រូវបានគ្រប់គ្នាបំភ្លេចចោល  មិនសូវអនុវត្ត ​ដោយសារតែផលវិបាកផ្សេងៗនៅក្នុងសង្គមសព្វថ្ងៃក៏ពិតមែន ​តែក៏មានគ្រួសារទីជនបទ ​ស្រុកស្រែចម្ការ និងគ្រួសារដែលប្រកាន់ប្រពៃណីបុរាណខ្មែរនៅតែអនុវត្តផងដែរក្នុងពេលបច្ចុប្បន្ន។

តែអ្វីដែលគ្រប់គ្នាមានការភ្ញាក់ផ្អើល ​កាលពីថ្ងៃទិ ៦ ​ខែសីហា  ឆ្នាំ ​២០១៩ ​កន្លងទៅនេះ មានគ្រួសារមួយបានធ្វើពិធីចូលម្លប់ ​និងចេញម្លប់កូនស្រីយ៉ាងអធិកអធម ​មើលមួយភ្លែតស្មានតែពិធីមង្គលការ ​ដោយកូនស្រីឋានៈអភិជនមួយរូបនេះ ​ត្រូវបានគេដឹងថា មានឈ្មោះ លី ជា​សុីង​វិចតូរៀ អាយុទើបតែ ​១៥ឆ្នាំ ​ដែលកម្មវិធីបានប្រារព្ធឡើងនៅក្នុងសណ្ឋាគារដ៏ល្បី ​គឺ Sofitel Phnom Penh Phokeethra​ ។

កម្មវិធីដ៏អធិកអធមមួយនេះ ​មានការតុបតែងឆាកយ៉ាងស្រស់ស្អាតអមដោយផ្កាស្រស់ៗយ៉ាងច្រើន ​ជាពិសេសកូនស្រីដែលចេញម្លប់តុបតែងខ្លួនមើលទៅទាក់ភ្នែកជាមួយនឹងរ៉ូបធំប៉ោងពណ៌បៃតងយ៉ាងស្រស់ស្អាតដូចជាឈុតព្រះនាង ​ដោយកម្មវិធីនេះមានការចូលរួមដោយភ្ញៀវកិត្តិយសជាច្រើនរូប មិនចាញ់មង្គលការអ្នកល្បីៗជាច្រើនរូបនោះឡើយ។

សូមទស្សនារូបភាពខាងក្រោម ៖