ភ្នំពេញ៖ ជាការពិតណាស់ ព្រះនាងគង្ហីង ត្រូវបានគេមានជំនឿយ៉ាងខ្លាំងលើព្រះនាងគង្ហីងព្រះម៉ែធរណីរហូតដល់ពេលដែលមានជួបភ័យអន្ដរាយកើតឡើងនានា ពួកគេតែងបែរបន់ឲ្យព្រះនាងគង្ហីងធរណីជួយថែមទៀតផង។ ដោយព្រះនាងគង្ហីងគឺ តំណាងឲ្យព្រះធរណី ចំណែកក្រពើវិញគឺ តំណាងឲ្យទឹក ឬក៏ថានាងគង្ហីងតំណាងឲ្យមេ ចំណែកក្រពើតំណាងឲ្យ បា ។
ជាក់ស្តែងដោយការគោរព ព្រះនាងគង្ហីង នៅទីក្រុងភ្នំពេញយើងក៏បានតម្លើងរូបសំណាកព្រះនាងនៅចំកណ្តាលស្តុបមួយដែលគេគ្រប់គ្នានាំគ្នាហៅថាស្តុបព្រះនាងគង្ហីងផងដែរ តែក្រោយពីមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាស្ពានអាកាស និងអគារធំៗមករូបសំណាក់នៅរង្វង់មូលត្រូវបានគេប្តូរទៅគៀនសួនច្បារខាងវត្តព្រះពុទ្ធវិញដើម្បីពង្រីកផ្លូវបន្ថែមសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
តែពេលនេះ ក្រោយពីមានឧបទ្ទវហេតុឆេះផ្សារទំនើបថ្មីអូឡាំព្យា ឬអាចមកពីការកោតខ្លាចអំណាចព្រះនាងគង្ហីងក៏ថាបាន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ រូបសំណាកនាងគង្ហីង ត្រូវបានរៀបចំពិធីក្រុងពាលី និងតម្លើងឡើងវិញនៅលើទីតាំងចាស់ដដែលឡើងវិញ ដោយ រូបសំណាកនាងគង្ហីងថ្មីនេះនឹងមានការលើកកម្ពស់ ពី៥.៥ម៉ែត្រ ឡើងដល់៧.៥ម៉ែត្រ៕