សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គួរឱ្យសរសើរមែន! កូនស្រីឧកញ៉ា​ដែលធ្វើពិធីចេញម្លប់ក្នុងសណ្ឋាគារទំនើបលំដាប់ប្រទេស  បាននាំចំណងដៃក្នុងកម្មវិធីទាំងអស់ដល់ទៅជាង៤ម៉ឺនដុល្លារ បរិច្ចាកជូនមន្ទីរពេទ្យគន្ធបុប្ផាតាមការសន្យា

By Shield

August 10, 2019

ភ្នំពេញ៖ ថ្មីៗនេះកម្មវិធីជប់លៀងចេញម្លប់របស់កូនស្រីលោកលោកឧកញ៉ា លី សេងឃាង បានរៀបចំយ៉ាងអធិកអធម  ល្បីភ្លូកទឹកភ្លូកដី ​ព្រោះជាកម្មវិធីចេញម្លប់ដ៏ធំដុំបំផុតមិនធ្លាប់មាននៅកម្ពុជា ​ដោយក្នុងកម្មវិធិនេះដែរ ​លោកឱកញ្ញាបានប្រកាសថា ​រាល់ចំណងដៃទាំងអស់ លោកនឹងធ្វើការបរិច្ចាកទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។

មិនខុសពីការសន្យា  នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩នេះ លោកឧកញ៉ា លី សេងឃាង និងលោកជំទាវ ចាន់ ដានី ព្រមទាំងកូនស្រីកញ្ញា លី ជាស៊ីងវិចតូរៀ ដែលជាម្ចាស់កម្មវិធីចេញម្លប់ និងគម្រប់ខួបអាយុ១៦ឆ្នាំផងនោះ បាននាំយកថវិកាចំនួន ៤១ ៨៩០ (សែសិបមួយពាន់ ប្រាំបីរយកៅសិប) ដុល្លារអាមេរិក និង ១ ០០០ (មួយពាន់) ដុល្លារអូស្ត្រាលី ព្រមទាំង ២៨០ ០០០ (ពីររយប៉ែតសិបពាន់) រៀលជូនមូលនិធិគន្ធបុប្ផាកម្ពុជាដោយផ្ទាល់ដៃតែម្តង។

សម្រាប់ទឹកចិត្តដ៏ប្រពៃនេះមូលនិធិគន្ធបុប្ផាកម្ពុជា រួមទាំងប្រជាជនទាំងអស់បានថ្លែងអំណរគុណ ចំពោះទង្វើសប្បុរសធម៌ដែលគួរឱ្យសរសើរ និងយកជាគំរូតាមនៅក្នុងការយកថវិកាមកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាដូចនេះ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព