សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

​អ្នកនាង សារាយ​ ​សក្ខ​ណា​ ​តែងខ្លួន​ជា​កូនក្រមុំ​អ៊ី​ស្លាមជាលើកដំបូង ​ឡើងប្លែក ​ហើយស្អាតទៀត

By Shield

August 11, 2019

ភ្នំពេញ៖ អ្នកនាង សារាយ សក្ខណា ​បើទោះបីជារៀបការ ​មានបុត្រ  និងតាមស្វាមីទៅរស់នៅក្រៅប្រទេសក្តី  តែអ្នកនាងនៅតែចុះឡើងមកខ្មែរជាញឹកញាប់ មកលេងក្រុមគ្រួសារផង ​មើលមុខរបរផង ​ថែមទាំងទទួលការងារសិល្បៈខ្លះៗនៅពេលទំនេរផងដែរ។

ជាក់ស្តែងថ្មីៗនេះ ​អ្នកនាង ​សារាយ សក្ខណា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំង ​ចំពោះការតុបតែងស្តាយ៍ថ្មីប្លែក  តុបតែងសំលៀកបំពាក់ជាកូនក្រមុំជនជាតិអ៊ីស្លាម ​ដែលទំនងជាការងារថតសម្អាងការក៏ថាបាន។

ដោយរូបភាពប៉ុន្មានសន្លឹកនេះ​​ អ្នកនាងមើលទៅមានភាពស្រស់ស្អាតប្លែកមែនទែន  ទោះបីជាសំលៀកបំពាក់ខុសពីសំលៀកបំពាក់ខ្មែរយើងក៏ពិតមែន​ តែតុបតែងទៅគឺពិតជាស័ក្តសមដូចជាជនជាតិអ៊ីស្លាមពិតៗតែម្តង៕