ភ្នំពេញ៖ កាលពីថ្មីនេះ អតីតសង្ឃលោក កក្កដា សោភ័ណ្ឌ ក្រោយលាចាកសិក្ខាបទ បានបើកហាងលក់សំលៀកបំពាក់យុវវ័យមួយកន្លែង និងសម្ពោធអបអរយ៉ាងគគ្រឹកគ្រេងបំផុត ថែមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនសុទ្ធតែជាតារាល្បីៗផងដែរ។
ប៉ុន្តែទើបតែបើកដំណើរការសម្ពោធថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នេះប៉ុណ្ណោះ ស្រាប់តែហាងរបស់លោក កក្កដា សោភណ្ឌ ត្រូវបានម្ចាស់ភាគហ៊ុនធំប្រកាសដកហ៊ុនចេញ និងចុះដកផ្លាកចោលទាំងយប់នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩ នេះតែម្តងធ្វើឱ្យមហាជនសម្តែងក្តីងឿងឆ្ងល់ និងភ្ញាក់ផ្អើលជាខ្លាំង។
ដោយមានគណនេយ្យហ្វេសប៊ុកមួយដែលអះអាងថាជាម្ចាស់ភាគហ៊ុនធំ ឈ្មោះថា Dara Meach បានសរសេររៀបរាប់ថា៖ « ចាប់ពីថ្ងៃនេះទៅ Kakada Sophorn មិនមែនជាភាគហ៊ុនរបស់ហាង Behighwaer យេីងខ្ញុំទេ ដូច្នេះអ្នកទាំងអស់គ្នាកុំមានការយល់ច្រលំមកលេីហាងរបស់ខ្ញុំទេ ព្រោះខាងយេីងខ្ញុំបានដកភាគហ៊ុនទៅឲគាត់វិញហេីយ #បញ្ញាក់ ៖ ពីដំបូង Kakada Sophorn មិនមែនជាម្ចាស់ហាងរបស់ខ្ញុំទេ គាត់គ្រាន់តែជាភាគហ៊ុនដ៏តូចមួយរបស់ហាងយេីងខ្ញុំទេ *សូមអគុណ សូមជួយ Share ឲមហាជនទូទៅបានដឹងផង » ។
ទោះជាយ៉ាងនេះក្តី ម្ចាស់ភាគហ៊ុនធំ មិនបានបញ្ជាក់លម្អិតពីបញ្ហាដែលកើតមាន រហូតនាំឱ្យមានការដកហ៊ុនចេញនោះឡើយ៕
សូមទស្សនាវីដេអូខាងក្រោម ៖