សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

រំដួលលិចទឹក យកកន្ទេលស្លឹករំចេក ច្នៃជាសម្លៀកបំពាក់យ៉ាងស្រស់ស្អាតក្នុងកម្មវិធី «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង»

By Shield

August 13, 2019

ភ្នំពេញ៖ ថ្មីៗនេះអ្នកច្នៃម៉ូដ និងផាត់មុខល្បី និងជាតារាភេទទី៣ រំដួលលិចទឹក បានច្នៃជាសម្លៀកបំពាក់យ៉ាងស្រស់ស្អាតធ្វើពីកន្ទេលស្លឹក សម្រាប់បង្ហាញក្នុងកម្មវិធី « អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ រំដួលលិចទឹក បានឱ្យដឹងថា៖  «កន្ទេលស្លឹករំចេក ច្នៃបែបប្រពៃណីខ្មែរ សំពត់បទ អាវក៏ជ្រុង ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីច្នៃពីកន្ទេលស្លឹករំចេកក្នុងកម្មវិធី “អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង”៖

-ឈុតទី១ គ្រងដោយកញ្ញាឯកភពផែនដីកម្ពុជា រីចំណាន កល្យាណ ច្នៃដោយលោក សុខ ជា និង រំដួលលិចទឹក

-ឈុតទី២ គ្រងដោយតារាបង្ហាញម៉ូដ កែ ចាន់កេសី ច្នៃដោយ រំដួលលិចទឹក និង បង សេម

-ឈុតទី៣ គ្រងដោយ កញ្ញា រំដួលលិចទឹក ច្នៃដោយរំដួលលិចទឹក»។

ការលើកឡើងនូវម៉ូតសំលៀកបំពាក់បែបនេះ ​គឺជាចំណែកមួយថែរក្សា និងអភិរក្សវប្បធម៌ខ្មែរមួយដែរ ដោយសព្វថ្ងៃកន្ទេលស្លឹកមួយនេះ ស្ទើរតែគ្មានលក់ក្នុងទីផ្សារនោះទេ៕