សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

លោក ​Tommy និងកញ្ញា ​សួស ​វីស្សា ​ស្រាប់តែបញ្ចេញរូបភាព Pre-Wedding សុទ្ធតែរូបស្អាតៗឡូយៗស័ក្តសមគ្នាអស់ទាស់

By Shield

August 16, 2019

ស្នេហារបស់លោក ​Tommy  តារាចម្រៀង  និងកញ្ញា ​សួស ​វីហ្សា  តារាចម្រៀងល្បីប្រចាំផលិតកម្មស្មីហង្សមាស  រឹតតែមានភាពផ្អែមល្ហែមខ្លាំង ក្រោយពីបានប្រកាសចំណងស្នេហាជាផ្លូវការឱ្យទស្សនិកជនបានដឹង ​បន្ទាប់ពីបានលាក់កំបាំងពីអ្នកគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ។

ជាក់ស្តែងចំណងស្នេហាច្បាស់លាស់មួយនេះ  បានធ្វើឱ្យគូស្នេហ៍ទាំង២  មានគម្រោងអនាគតជាមួយគ្នាយ៉ាងវែងឆ្ងាយ ​រហូតសន្សំលុយទិញផ្ទះរួមគ្នា  និងបានភ្ជាប់ពាក្យជាផ្លូវការកាលពីប៉ុន្មានខែកន្លងផុតទៅផងដែរ ​ដោយការរៀបអាពាហ៍ពិពាហ៍អាចនឹងមកដល់ពេលឆាប់ៗគ្រាន់តែសាមីខ្លួនទាំងសងខាងមិនទាន់បង្ហើបឱ្យដឹងតែប៉ុណ្ណោះ។

ពេលនេះក្តីទន្ទឹងរង់ចាំរបស់ទស្សនិកជនជាអ្នកគាំទ្រប្រហែលជិតចេញជារូបរាងហើយ  ដោយលោក ​Tommy  និងកញ្ញា ​សួស ​វីហ្សា ​ស្រាប់តែបានបញ្ចេញរូបថត ​Pre-Wedding  រួមគ្នាជាច្រើនសន្លឹក ​ដែលធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរថាពិតជាស្រស់ស្អាតស័ក្តសមនឹងគ្នាមែនទែន។ ​ដោយរូបភាពទាំងនោះបានផ្តិតទស្សនីយភាពនៅប្រាសាទអង្គរដ៏ល្បីល្បាញ ​និងទឹកដីមណ្ឌលគិរីផងដែរ។

ដើម្បីឱ្យកាន់តែជ្រាបចច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖