សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

ជួយស៊ែរ ទាំងអស់គ្នាផង ! នគរបាលដែលបានចូលទៅជួយគេក្នុងករណីផ្ទុះហ្គាសនោះសភាពកាន់តែធ្ងន់ធ្ងរហើយ ត្រូវបញ្ចូនទៅសង្គ្រោះ បន្ទាន់នៅឯប្រទេសថៃ

By Shield

August 15, 2019

យើងបានដឹងរួចមកហើយអំពីករណីអគ្គីភ័យមួយដែលបានឆាបឆេះ យ៉ាងសន្ធោសន្ធៅនៅទីតាំងប្តូរហ្គាសមួយកន្លែង  វេលាម៉ោង ១នឹង១៥នាទី ដែលស្ថិតនៅក្នុងខេត្តសៀមរាប។ ដោយឡែកនៅក្នុងការជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យនោះ កងកម្លាំងម្នាក់មានឈ្មោះ ហួត មុនី ពិសាខ បានទទួលរងរបួសពេញដោយនៅក្នុងហេតុការណ៍នោះ។ ហើយបច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកសៀមរាប។ បើតាមការអោយដឹងបន្ថែមពីគនេយ្យហ្វេសប៊ុកលោក តាន់ គីមសួរបានអោយដឹងថា ÷

អរគុណចំពោះវីរភាពរបស់បងប្រុសដែលបានបូជាកាយដើម្បីជួយពន្លត់អគ្គីភ័យ។

ក្នុងនាមខ្ញុំជាប្រជាពលរដ្ធម្នាក់ពិតជាមានចិត្តស្ងើចសរសើរចំពោះវីរភាពរបស់បងប្រុសខ្លាំងណាស់ ហើយក៏សូមចូលរួមសោកស្តាយចំពោះរឿងរាវដែលកើតឡើងចំពោះបងប្រុសផងដែរ។ ខ្ញុំទើបតែបានខលទំនាក់ទំនងទៅកាន់សាច់ញាតិរបស់បងប្រុស ពួកគាត់ប្រាប់ថាបងប្រុសកំពុងតែស្ថិតមន្ទីពេទ្យបង្អែកខេត្តសៀមរាប ក្នុងសភាពធ្ងន់ធ្ងរខ្លាំងដែលត្រូវបញ្ជូនទៅសង្គ្រោះនៅ ប្រទេសថៃជាបន្ទាន់ ខ្ញុំសូមចូលរួមជាថវិកាចំនួន៨០០០០៛ដើម្បីបង្ហាញអំពីការគោរពនិងអរគុណចំពោះការលះបង់របស់បងប្រុស ហើយសូមសំណូមពរបងប្អូនជនរួមជាតិទាំងអស់ចូលរួមជាមួយខ្ញុំផង។ លេខទំនាក់ទំនងសាច់ញាតិរបស់បងប្រុស 069777767/077987819/011444009

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាចុងក្រោយ សូមជូនពរបងប្រុសរួចផុតពីជៀសផុតពីគ្រោះថ្នាក់ដល់អាយុជិវិត ខ្ញុំជឿជាក់ថា ទេវតាតែងតែជួយមនុស្សល្អ។