សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មករំលឹកអនុស្សាវរីយ៍ម្តងមើល៍! កាលជំនាន់ទៅផឹកតែបៃតងទេ តែកុំមើលតែងខ្លួនជាងទៅស៊ីការទៀត!

By Shield

August 15, 2019

បើគិតពិខ្ទង់ប្រមាណជា ​៧ ​ទៅ៨ ​ឆ្នាំមុន ​គឺជាលើកដំបូងដែលភេសជ្ជៈប្រភេទតែបៃតងចាប់ផ្តើមចូលមកស្រុកខ្មែរ ​និងមានការពេញនិយមទទួលទានពីសំណាក់មិត្តយុវវ័យជំនាន់នោះ។

ជាក់ស្តែង  ហាងតែបៃតងល្បីៗដែលសម្បូរយុវវវ័យជួបជុំគ្នានោះមានដូចជា  ហាង ​Home  Dupain  ហាង ​Milk  Green  Tea  និងហាង ​MoMo  ដែលមួយថ្ងៃៗមានយុវវ័យគ្រប់ស្រទាប់វណ្ណៈមកទទួលទាន ​ជជែកគ្នាលេង  លេងហ្គីតា ​ដែលស្ទើរតែអាចនិយាយបានថាជាទីកន្លែងរាប់អានមិត្តថ្មីៗតែម្តង។

អ្វីដែលកាន់តែចាប់អារម្មណ៍កានជំនាន់នោះ  យុវវ័យភាគច្រើនដែលមកទទួលទានតែបៃតងតុបតែងខ្លួនដោយសំលៀកបំពាក់ស្អាតៗ ​ឯម៉ូតសក់វិញមិនខុសពីទៅស៊ីការទេ ​ដោយស្រីៗនិយមម៉ូតសក់ប៉ៅង ​ឯប្រុសៗលេងម៉ូតសក់ស្រួចៗ ​ឬកាំប្រម៉ាដោយការលាបជែល។

តោះ!  ដើម្បីឱ្យរង់ចាំយូរ ​សូមអញ្ជើញទស្សនាកម្រងរូបភាពយុវវ័យមកជួបជុំគ្នាផឹក ​Milk  Green Tea  ទាំងអស់គ្នាដូចខាងក្រោម ៖