សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មិនមែនក្រទេណា! គ្រាន់តែថតរឿងល្បីមួយ ​IU លេងម៉ូតសំលៀកបំពាក់មួយឈុតៗតម្លៃចង់បះសក់

By Shield

August 16, 2019

IU  គឺជាតារាចម្រៀងស្រីល្បីឈ្មោះ ​ដែលបានប្រឡូកក្នុងវិថីសិល្បៈចម្រៀងតាំងពីអាយុ ​១៥ ​ឆ្នាំ ​រហូតកសាងបានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង ​ហើយពេលដែលឈានជើងចូលការសម្តែងខ្សែភាពយន្តរឹតតែទទួលបានការគាំទ្រព្រោះតែសមត្ថភាពសម្តែងមិនធម្មតា។

ជាការពិតណាស់ ​IU  ធ្លាប់បានសម្តែងខ្សែភាពយន្តកូរ៉េជាច្រើនរឿងល្បីៗជាច្រើនមកហើយ  តែក្រឡេកមកពេលនេះវិញ ​សម្រាប់ការសម្តែងរឿងថ្មីមានចំណងជើងថា ​« ​Hotel  Del Luna  » ​ស្រាប់តែទទួលបានការចាប់អារម្មណ៍ប្លែកតែម្តង។

ដោយសាច់រឿងមួយនេះ ​IU  ដើរតួជាម្ចាស់សណ្ឋាគារមួយកន្លែងមានឈ្មោះថា​​ « ​Hotel  Del Luna  » ​តែសណ្ឋាគារមួយនេះទទួលភ្ញៀវដែលជាវិញ្ញាណខ្មោចតែប៉ុណ្ណោះ ​ជាមួយនឹងសាច់រឿងល្អមើលជក់ចិត្ត។

អ្វីដែលពិសេសតួអង្គម្ចាស់សណ្ឋាគារដែលសម្តែងដោយ ​IU  ត្រូវបានគេតម្រូវឱ្យតែងខ្លួនជានារី ​HIgh  Show  ខោអាវដូរគ្រប់ម៉ួតដែលជាម៉ាកល្បី ៗ ​ថែមទាំងមានឡានម៉ាកល្បីជាច្រើនគ្រឿងផងដែរ។ ហាក់មិនខុសពីការចង់បានរបស់អ្នកនិពន្ធ  និងអ្នកដឹកនាំរឿង ​IU  បាសម្រិតសម្រាំងសំលៀកបំពាក់ជាច្រើនឈុតសុទ្ធតែស្អាតៗម៉ាកល្បិៗ ​ឯតម្លៃវិញញាក់សាច់តែម្តង។

ដូច្នេះចង់ដឹងថាសំលៀកបំពាក់ ​IU  សម្រាប់សម្តែងមួយរឿងនេះមានតម្លៃថ្លៃកប់យ៉ាងណាមកតាមដានទាំងអស់គ្នា៖