សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឡូយម៉េះ! នារីជើងខ្លាំង ​ចាប់វាយចោរនិនចា ដែលលួចគាស់ផ្ទះម្នាក់ឯង ប្រគល់ឱ្យសមត្ថកិច្ច!

By Shield

August 16, 2019

កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤៨នាទីយប់រំលងអាធ្រាត្រ មានការណីចោរលួចគាស់ផ្ទះមួយ នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តែត្រូវបាននារីរូបស្រស់ជើងខ្លាំងម្ចាស់ផ្ទះម្នាក់ បានបញ្ចេញថ្វីដៃចាប់ចោរប្រគល់ឱ្យសមត្ថកិច្ច។

ដោយដំបូងឡើយ ជនសង្ស័យគាស់ផ្ទះម្នាក់បានពាក់មួកក្រណាត់ធ្វើដូចនិនចា ត្រូវបាននារីម្ចាស់ផ្ទះឃើញមុន ​ក៏បានវាយ រួចហើយបានហៅក្រុមគ្រួសារចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។​

នៅក្នុងនោះជនសង្ស័យមាន​​ឈ្មោះ ភួង ចាន់ថន ហៅចាន់ ភេទប្រុស អាយុ​៣៩ឆ្នាំ នៅភូ​មិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តត្បូងឃ្មុំ ចំនួន​ ០២លើក​មកហើយ ”ពីបទលួច”។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន​ ទុនឺវីសដងវែងចំនួន០១​ ​ ទូរស័ព្ទអិនចុចពិលចំនួន០១​ ស្រោមបិទមុខចំនួន០១ ។