ការសិក្សាអាចជួយអោយសិស្សានុសិស្សមានអនាគតភ្លឺស្វាង ខណៈ ដែលប្រទេសជាតិ ត្រូវការ ធនធានមនុស្ស ដើម្បីក្លាយជាទំពាំងស្នងឬស្សី ក្នុងការលើស្ទួយប្រទេសយើង អោយ រីកចំរើន។ ប៉ុន្តែការ សិក្សារៀនសូត្រពិតជាមិនងាយស្រួលទេ ដូច្នេះហើយទើបសិស្សានុសិស្សត្រូវ សិក្សា ស្រាវជ្រាវបន្ថែម។ យោងតាម អង្គការ UNESCO បាន សន្និដ្ឋានថាប្រជាជនកម្ពុជាប្រហែល ៧៨% មិនមាន ទម្លាប់អានសៀវភៅ។ ការសិក្សារមួយទៀតរបស់ អង្គការ NGO Room to Read បានប៉ាន់ប្រមាណថា ប្រជាជនកម្ពុជា អានសៀវភៅប្រហែល ១,៥ ក្បាល ក្នុងមួយឆ្នាំ ប៉ុណ្ណោះ។ នេះជាតួលេខដែលគួរអោយ ព្រួយបារម្ភ សម្រាប់ ការរីកចំរើន សម្រាប់ ប្រជាជន កម្ពុជានៅថ្ងៃអនាគត។
ជាការឆ្លើយតប ក្រសួងអប់រំបានបង្កើតសកម្មភាព ជាច្រើនដើម្បីលើកកម្ពស់ការអាន នៅកម្ពុជា ដូចជា ទិវា អំនានរៀងរាល់ឆ្នាំនៅថ្ងៃទី ១១ មិនា និងបានបង្កើត កម្មវិធី ពិព័រណ៍សៀវភៅ និង កម្ម វិធីផ្សេងៗទៀត។
Credit photo: Pixabay
សកម្មភាពទាំងនេះ ហាក់មិនទាន់គ្រប់គ្រាន់ដើម្បី ផ្លាស់ ប្ដូរទម្លាប់របស់ប្រជាជនកម្ពុជា ជាពិសេសក្មេងៗ អោយចូលចិត្តអានសៀវភៅនៅឡើយទេ។ សកម្មភាពនេះ គួរត្រូវបានចូលរួមពី សាធារណៈជនពីគ្រប់ស្រទាប់វណ្ណៈតាមរយះ ៖
- ការបង្កើតបរិយាកាសល្អ ដោយការតុបតែងលម្អ ដោយប្រើសៀវភៅ នៅតាមផ្ទះ ឬកន្លែង សាធារណៈដូចជាហាងកាហ្វេជាដើម ។
- ការបង្កើតបណ្ណាល័យ នៅតាមសាលា រដ្ឋ និងឯកជន ហើយបង្កើនគុណភាពបណ្ណាល័យ ឲ្យមានសោភណភាព និងមានប្រភពឯកសារអោយបានគ្រប់គ្រាន់ ។
- បង្កើនប្រភពឯកសារ ជាភាសាជាតិ ដើម្បីបង្កើតភាពងាយស្រួល ដល់ប្រជាជនក្នុងការស្រាវជ្រាវ តាមរយៈ ការលើកទឹកចិត្តដល់អ្នកនិពន្ធដោយអានសៀវភៅច្បាប់ដើម ។
- ឪពុកម្ដាយ អាណាព្យាបាល គួរយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កូនៗ អោយអានសៀវភៅ។
- ចូលរួម បរិច្ចាគសៀវភៅ តាមសាលា និងដល់សិស្សានុសិស្សដែលខ្វះខាត។
ដោយ Rey
កែសម្រួល Geo & Serpent
ផ្តល់សិទ្ធិដោយ Happylearnnews