សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឈុតពណ៌ខៀវប៉ុន្មានម៉ូត បង្ហាញដោយ ​អ្នកនាង ​គង់ ​ចាន់ស្រីមុំ ​ឃើញហើយចង់តែរៀបការភ្លាមៗដែរ!

By Shield

August 18, 2019

ភ្នំពេញ៖ ​អ្នកនាង ​គង់ ចាន់ស្រីមុំ ​គឺជាតារាសម្តែងដ៏ល្បី ​និងជាអ្នកជំនាញដ៏ជោគជ័យដោយសារតែមានមុខការងារ  និងហាងរកស៊ីជាច្រើននៅក្នុងដៃ ​ដែលអាចហៅបានថាជាអ្នកសិល្បៈដែលជោគជ័យទាំងការងារ ​រកស៊ី  និងមានសុភមង្គលជាមួយនឹងគ្រួសារផងដែរ។

ទោះបីជារវល់នឹងការរកស៊ី ​និងថែទាំគ្រួសារយ៉ាងណាក្តី ​អ្នកនាង ​គង់ ​ចាន់ស្រីមុំ ​នៅតែមានរូបសម្រស់ផូផង់  ថែមទាំងមានការងារសិល្បៈជាច្រើននៅក្នុងថៃ ​តែអ្នកនាងឆ្លៀតទទួលការងារសិល្បៈម្តងម្កាលពេលដែលមានពេលទំនេរតែប៉ុណ្ណោះ ​ដោយភាគច្រើនអ្នកនាង ​ទទួលថតផ្សព្វពាណិជ្ជកម្មជាស្ពត ​ឬសម្អាងការផ្សេងៗ។

ថ្មីៗនេះរូបភាពប៉ុន្មានសន្លឹករបស់អ្នកនាង ​គង់ ​ចាន់ស្រីមុំ  ដែលគ្រងឈុតមង្គលការ​ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល  និងកោតសរសើរជាខ្លាំង ​ថាអ្នកនាងនៅតែមានរូបសម្រស់ស្រស់ស្អាតមិនចាញ់ក្រមុំនោះទេ ​បើទោះបីជាអ្នកនាងរៀបការ​ និងមានបុត្ររួចហើយក្តៅ។ ​ពោលឈុតពណ៌ខៀវទាំងប៉ុន្មានឈុតធ្វើឱ្យអ្នកនាងស្រស់ស្អាតលេចធ្លោខ្លាំងតែម្តង។

ដូច្នេះចង់ដឹងថាអ្នកនាងមានរូបសម្រស់ស្រស់ស្អាតយ៉ាងណាពេលគ្រងឈុតកូនក្រមុំ ​តោះ!តាមដានទាំងអស់គ្នា ៖