សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

កាតព្វកិច្ចរបស់កូន ចំពោះមាតាបិតា

By Shield

August 20, 2019

កូនមានតួនាទីរបស់កូន ដែលត្រូវបដិបត្តិចំពោះមាតាបិតាដូចខាងក្រោមនេះ

១. តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹង

 

២. ជួយធ្វើកិច្ចការមាតាបិតាឲ្យបានល្អជាទីបំផុត

៣. តម្កល់តម្កើងនូវវង្សត្រកូលឲ្យបានល្អតទៅ

៤. ប្រព្រឹត្តខ្លួនឲ្យល្អ ឲ្យសមគួរជាអ្នកទទួលនូវមរតក

៥. មាតាបិតាចិញ្ចឹមកូនឲ្យរស់មក កូនត្រូវចិញ្ចឹមមាតាបិតាវិញជាពិសេសនៅពេលគាត់ចាស់ទៅហ្នឹងឯង

៦. នាំមាតាបិតាទៅវត្ត ឬកន្លែងផ្សេងៗតាមសមគួរ

៧. នៅពេលមាតាបិតាមានជម្ងឺ ត្រូវនៅថែរក្សាឲ្យបានដិតដល់

៨. ត្រូវរក្សាទឹកចិត្តរបស់មាតាបិតា មិនឲ្យមាតាបិតាមានទុក្ខកង្វល់ ឬខូចចិត្តដោយសាររឿងមិនល្អរបស់ខ្លួនជាកូនឡើយ ត្រូវចាំទុកថា សេចក្តីសុខរបស់មាតាបិតា នៅត្រង់កតញ្ញុតាធម៌របស់កូនទាំងឡាយ

៩. ត្រូវថែរក្សានូវទ្រព្យសម្បត្តិផង អវយវៈខ្លួនប្រាណទាំងមូលផង ជីវិតផង និងឱវាទទូន្មានផ្សេងៗផង ដែលមាតាបិតាបានប្រគល់ឲ្យមកកូន

១០. ធ្វើបុណ្យឧទ្ទិសជូនដល់មាតាបិតា កាលគាត់ធ្វើកាលកិរិយាទៅកាន់បរលោកហើយ។

ដកស្រង់ ដោយ លីហួត

ត្រួតពិនិត្យ Serpent

ប្រភព សៀវភៅ កូនមាសឪពុក