ថៃ៖ ជាការពិតណាស់ បច្ចុប្បន្ន នេះ មុននឹងពិធីរៀបការមកដល់ គូស្នេហ៍ភាគច្រើនសុទ្ធសឹងតែថតរូប Pre-Wedding បង្កើតរូបភាពអនុស្សាវរីយ៍មុនរៀបការ ទាំងការថតរូបនៅក្នុង Studio ទាំងការចេញថតទៅខាងក្រៅ តាមខេត្ត ឬឆ្លងប្រទេសជាដើម។
តែអ្វីដែលកាន់តែហួសចិត្ត និងអស់សំណើចខ្លាំងនោះ ថ្មីៗនេះមានគូស្នេហ៍ជនជាតិថៃមួយគូបានថតរូប Pre-Wedding ស្ទីលខុសប្លែកពីគេស្ទើរនឹងស្មានមិនដល់ ដោយពួកគេបានជ្រើសរើសស្ទីលបង្វិលភពជ្រើសរើសការស្លៀកពាក់ផ្លាស់ប្តូរគ្នា ដោយកូនក្រមុំស្លៀកឈុតកូមកំលោះ ហើយកូនកំលោះស្លៀកឈុតកូនក្រមុំគ្រាន់តែមើលសើចឡើងចង់រឹងពោះ។
គួរឱ្យដឹងផងដែរថា ទោះបីជា រូបភាព Pre-Wedding នេះមានលក្ខណៈប្លែកខុសពីគេឯងក៏ពិតមែន តែបែរជាទទួលបានការសរសើរជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកថាពិតជាគំនិតច្នៃប្រតិដ្ឋប្លែកដែលមិនធ្លាប់មានពីមុនពិតមែន៕