សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គួរឱ្យសរសើរខ្លាំង! ភរិយាឯកឧត្តមអភិបាលខេត្តសៀមរាបមួយទាំងមូល ​តែបែរជាប្រើកាបូបកំប្លោកព្រោះតែទឹកចិត្តគាំទ្រផលិតផលខ្មែរ!

By Shield

August 22, 2019

សៀមរាប៖  ថ្មីនេះៗ  រូបភាពរបស់លោកជំទាវ ទាង អេង ទៀ សីហា ភរិយាឯកឧត្តមអភិបាលខេត្តសៀមរាប ត្រូវបានគេចែករំលែកពាសពេញបណ្តាញសង្គម ដោយក្តីកោតសរសើរ ​ព្រោះលោកជំទាវរមែងតែងប្រើប្រាស់កាបូបចាក់ពីកំប្លោក ដែលជាផលិតផលខ្មែរទាំងការចូលរួមកម្មវិធីតូចធំ។

ដោយក្នុងគណនីហ្វេសប៊ុកឈ្មោះ Rothkanha Play បានធ្វើការបង្ហោះរូបភាព​ និងសារកោតសរសើរថា ៖ « គាត់ស្រស់ស្អាតណាស់ស្អាតទាំងរូបរាងស្អាតទាំងទឹកចិត្ត សំខាន់គាត់គាំទ្ររបស់ខ្មែរ សូមសរសើរដោយស្មោះ លើកស្ទួយស្នាដៃខ្មែរ ​»។

ការគាំទ្រផលិតផលរបស់លោកជំទាវ ទាង អេង ទៀ សីហា ត្រូវបានមហាជនមិនត្រឹមតែកោតសរសើរ  និងភ្ញាក់ផ្អើលខ្លាំង ​ព្រោះមិននឹកស្មានថាជាជំទាវដែលមានមុខមានមាត់លុយចាយហូរហៀរ តែបែរជាកម្រប្រើកាបូបប្រេនៗសុខចិត្តប្រើផលិតផលខ្មែរយើងទៅវិញ៕