ប្រទេសទាំង ១០ ដែលគ្រោះថ្នាក់ជាងគេនៅលើពិភពលោកសម្រាប់ដំណើរកម្សាន្ដ – Kalib9 ក្រៅស្រុក | Pelklas

ប្រទេសទាំង ១០ ដែលគ្រោះថ្នាក់ជាងគេនៅលើពិភពលោកសម្រាប់ដំណើរកម្សាន្ដ

ការធ្វើដំណើរកម្សាន្ដ គឺជាភាពសប្បាយរីករាយមួយផ្នែកធំនៃជីវិតរបស់យើង។ ដំណើរកម្សាន្ដ ឬការផ្សងព្រេងទៅកន្លែងថ្មីមួយជារឿងយ៉ាងល្អសម្រាប់បទពិសោធន៍ក្នុងជីវិត ដែលអាចអោយយើងម្នាក់ៗបានមើលឃើញទិដ្ឋភាពប្លែកៗដែលមាននៅលើលោកនេះ និងជួយអោយការគិតមានភាពទូលំទូលាយជាងមុនទៀត។ ជារៀងរាល់ថ្ងៃ ពួកយើងឃើញមនុស្សធ្វើដំណើរទៅកន្លែងផ្សេងៗគ្នាដែលមាននៅលើប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណែត ប៉ុន្តែក៏មានតំបន់មួយចំនួនក្នុងពិភពលោកដែលលោកអ្នកមិនគួរទៅឡើយ។

ខាងក្រោមនេះ គឺជាទីតាំង ១០កន្លែងដ៏គ្រោះថ្នាក់បំផុតដែលអ្នកត្រូវយល់ដឹង

១ Ukraine

សង្រ្គាមនៅតែបន្តមានជាហូរហែរវាងប្រទេសអ៊ុយក្រែនជាមួយរូស្ស៊ី ហើយចំពោះប្រទេសទាំងពីរនេះ ក្រុមកម្លាំងប្រដាប់អាវុធបានចូលរួមធ្វើសង្គ្រាមនៅតំបន់ភាគខាងកើតនៃផ្ទៃប្រទេស មួយវិញទៀតសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានចូលធ្វើសង្គ្រាមនៅក្នុងជម្លោះនោះផងដែរ។

DA1

Source: Radio Free Europe

២ Egypt

ខណៈពេលដែលការគំរាមកំហែងនៅក្នុងប្រទេសអេហ្ស៊ីបកំពុងតែថយចុះ ទោះបែបនេះក្តីវានៅតែមិនមែនជាពេលវេលាល្អបំផុតក្នុងដំណើរកំសាន្តឡើយ។ ក្រុមភេរវកម្ម និងការបះបោរនៅតែមានហើយការគំរាមកំហែងនៃការវាយប្រហារគឺមិនឆ្ងាយទេ។

Da2

Source: Alahednews

៣ Honduras

ហុងដូរ៉ាស ជាប្រទេសស្ថិតនៅតំបន់អាមេរិចកណ្តាល ហើយមានតំបន់កំសាន្តជាច្រើនដើម្បីទស្សនា ប៉ុន្តែប្រហែលមិនមែនជាជម្រើសល្អទេ ព្រោះថាប្រទេសហុងដូរ៉ាស គឺជាប្រទេសតែមួយគត់ដែលមានអត្រាឃាតកម្មច្រើនបំផុតនៅលើពិភពលោកនេះ ហើយត្រូវបានគេស្គាល់ថាឧក្រិដ្ឋកម្មប្រល័យលោក។

Da3

Source: Al Jazeera

៤ Kenya

តំបន់ជនបទនៃប្រទេសនេះ អាចជាតំបន់ដែលក្រុមភេរវកររស់នៅ ហើយឧស្សាហ៍កើតមាននូវឧក្រិដ្ឋកម្ម បាញ់បោះ វាយប្រហារផ្សេងៗជាញឹកញាប់។ ចំពោះទីក្រុងវិញ ជាកន្លែងមួយគួរសមអាចរក្សាសុវិត្ថភាពបាន ប៉ុន្តែកំឡុងពេលបោះឆ្នោតជាពេលវេលាដ៏អាក្រក់ផងដែរក្នុងការរស់នៅទីនេះ ព្រោះជាកន្លែងតវ៉ាប្រឆាំងដោយហឹង្សា។

Da4

Source: middleeastpress.com

៥ El Salvador

អែលសាវ៉ាដឺរ ផ្ទះភាគច្រើនដែលស្រស់ស្អាតស្ថិតនៅលើភ្នំ ហើយក៍ជាកន្លែងដែលតែងតែកើតមានឧក្រិដ្ឋកម្មដោយសារក្រុមទំនើងរស់នៅទីនោះផងដែរ។ មានការរាយការណ៍ជាច្រើនថា ការចាប់ជំរិតផ្សេងៗតាមឧទ្យានជាតិ និងទីសាធារណៈស្ទើរគ្រប់កន្លែង។ ប្រទេសនេះមានភាពវឹកវរដោយសារសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ ហើយមិនដែលបានដោះស្រាយឡើងវិញឡើយ។

Da5

Source: bbc.co.uk

៦ Colombia

កូឡុំប៊ីត្រូវបានបំផ្លិចបំផ្លាញដោយសារការជួញដូរគ្រឿងញៀន អំពើពុករលួយខាងផ្នែកនយោបាយ និងឧក្រិដ្ឋកម្មហិង្សាអស់រយៈពេលជាង ៤ ទសវត្សរ៍មកហើយ។ ឧក្រិដ្ឋកម្មដែលបានរៀបចំគឺជាកម្លាំងដ៏ខ្លាំងមួយនៅក្នុងប្រទេស ហើយរហូតដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានបង្កើតឡើង ដើម្បីដំណើរត្រូវប្រឆាំងឧក្រិដ្ឋកម្មផ្សេងៗ។

Da6

Source: BBC

៧ Venezuela

បរិយាកាសនយោបាយដែលកំពុងផ្លាស់ប្តូរគឺពិតជាគួរឱ្យខ្លាចណាស់នៅក្នុងប្រទេស ហើយពេលនេះវេណេហ្ស៊ូអេឡាកំពុងតែមានការលំបាកលំបិនខ្លាំង។ ព័ត៌មានជាច្រើនបានរាយការណ៍អំពីបញ្ហាជាច្រើនដូចជា ភាពអត់ឃ្លាន ការតវ៉ា និងស្ថានភាពមិនច្បាស់លាស់ដែលជាបញ្ហារួម នាំឲ្យវិបត្តិសេដ្ឋកិច្ច និងភាពតានតឹងកំពុងកើនឡើងគួរឲ្យកត់សម្គាល់។

Da7

Source: Teen Vogue

៨ Yemen

ប្រទេសនេះចាត់ទុកថាដូចប្រទេសដែលបានរៀបរាប់ខាងលើផងដែរ យ៉េមែនក៏ជាកន្លែងរបស់ក្រុមភេរវករជាច្រើន។ ក្រុមឧទ្ទាមត្រូវបានគេដឹងថាបានឃុំខ្លួនពលរដ្ឋអាមេរិក និងអឺរ៉ុបពីបទធ្វើនយោបាយ។

Da9

Source: The Intercept

៩ Nigeria

តើអ្នកធ្លាប់លឺពី បូគោ ហារ៉ាមទេ? វាគឺជាក្រុមដែលបានបំផ្លិចបំផ្លាញអស់រយះពេលជាច្រើនឆ្នាំមកហើយ គួបផ្សំជាមួយការដឹកជញ្ជូនដែលមិនគួរឲ្យទុកចិត្ត គ្មានការអភិវឌ្ឍន៍ ព្រមទាំងមានការព្រមានជាច្រើនប្រឆាំងជុំវិញការធ្វើដំណើរក្នុងប្រទេសនីហ្សេរីយ៉ា។

D11

Source: BBC

១០ Pakistan

រដ្ឋាភិបាលប៉ាគីស្ថាន និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មានការធ្វើការប្រឆាំងនឹងរដ្ឋាភិបាលអាមេរិកយ៉ាងពេញលេញ។ ប្រទេសនេះ ជាកន្លែងជំរំហ្វឹកហាត់ក្រុមភេរវករជាច្រើនដូចជា ក្រុមអាយស៊ីស និងតាលីបង់។

Da10

Source: India TV

ប្រភព womensarticle

ប្រែសម្រួល លី ហួត

ត្រួតពិនិត្យ Serpent