សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ស្អាតៗអស់ទាស់ ​រូបភាព ​Pre-Wedding របស់តារាកំប្លែង នីឡា ​និងគូដណ្តឹង ដែលជិតចូលរោងការ

By Shield

August 22, 2019

ភ្នំពេញ៖ កញ្ញា នីឡា ​តារាកំប្លែងប្រចាំទូរទស្សន៍ ​CTN  និងត្រូវជាកូនស្រីរបស់អ្នកដឹកនាំកម្មវិធីប្រចាំទូរទស្សន៍ ​CTN  លោកតាវ៉ិចទ័រ ​បន្ទាប់ពីបានសាងស្នេហ៍ ​និងភ្ជាប់ចំណងនិស្ស័យជាមួយគូដណ្តឹងថ្មីជាផ្លូវការ ​ពេលនេះកញ្ញា  ក៏ជិតចូលរោងការហើយដែរ។

ដោយការពីមុនកញ្ញា ​ក៏បានប្រកាសថានឹងចូលរោងការឆ្នាំ ​២០២១ ​តែបែរជាថ្មីៗនេះបានកែប្រែមករៀបការឆ្នាំក្រោយដែលជាឆ្នាំ ​២០២០ ​វិញ ​ថែមទាំងបានទម្លាយរូបថតជាមួយនឹងគូដណ្តឹងរូបសង្ហាមិនចាញ់តារាផងដែរ។

រូបភាពជាច្រើនសន្លឹក ​ដែលជារូប ​Pre-Wedding  មើលទៅស្រស់ស្អាតខ្លាំងណាស់ ​ថែមទាំងមានភាពស័ក្តសមគ្នាទៀតផង។ ​ដោយនៅក្នុងនោះ ​ក៏មានមិត្តភក្តិ ​និងអ្នកគាំទ្រជាច្រើនបានសម្តែងនូវការអបអរ ​ថែមទាំងជូនពរគូស្នេហ៍ទាំង២ឱ្យស្រលាញ់គ្នា និងមានសុភមង្គលជាដរាបទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព