សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឈុតរំដួលអង្គរ ​គ្រងដោយកញ្ញា ចាន់​ គង្ការ ច្នៃមកយ៉ាងល្អស្រស់ស្អាតខ្លាំង ថែមទាំងត្រូវនឹងរចនាបថខ្មែរទៀត!

By Shield

August 23, 2019

ភ្នំពេញ៖ ថ្មីៗនេះ ឈុតសម្អាងការបែបបុរាណមួយឈុត បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ​និងកោតសរសើរជាខ្លាំង ​ព្រោះតែឈុតមានការកែច្នៃប្រតិដ្ឋខ្ពស់មែនទែន ទៅតាមរចនាបថខ្មែរ មានឈ្មោះថា ​ឈុតរំដួលអង្គរ ដោយការច្នៃម៉ូត និង តំឡេីងឈុតនេះឡេីង ត្រូវបានគេដឹងថាគឺដេីម្បីបង្ហាញបងប្អូនទាំងអស់ឱ្យបានស្គាល់និង ជួយការពារ គាំទ្រសិល្បៈវប្បធម៌ខ្មែរ។

ឈុតយ៉ាងស្រស់ស្អាតនេះផងដែរ ​ត្រូវបានគ្រងដោយ កញ្ញា ចាន់​ គង្ការ ជាអតីត​ម្ចាស់​ជ័យ​លាភី​កម្មវិធី​ Cambodia’s Next Top Model 2014 ដោយសព្វ​ថ្ងៃ​កញ្ញាក៏កំពុង​តែ​មមាញឹក​ក្នុង​វិស័យ​សិល្បៈ​ ជាមួយនឹងការដើរម៉ូត ការថតផ្សាយសម្លៀកបំពាក់ ថតស្ពតនិងការថតសម្អាងការជាដើម។

ជាក់ស្តែង ​ការគ្រងឈុត ​រំដួលអង្គរ ​របស់កញ្ញា  គង្ការ ​បានធ្វើឱ្យគ្រប់គ្នាសម្តែងនូវការកោតសរសើរថា កញ្ញាពិតជាមានរូបសម្រស់ស្រស់ស្អាត ​ទន់ភ្លន់ ស័ក្តសមជានារីខ្មែរពិតៗពិតមែន៕

ប្រភពនិងរូបភាព៖ 22 Studio / តំណក់ពេជ្រ សំអាងការនិងដេគ័រ