រៀនពីវិធីសន្សំប្រាក់ ១២ យ៉ាងដែលអ្នកមានតែងធ្វើ

លុយអាចជួយអោយយើងរស់នៅក្នុងក្តីស្រម៉ៃយើងបាន ដរាបណាយើងអាចរកលុយបានគ្រប់គ្រាប់ ហើយរក្សាកម្រិតក្នុងការចំនាយដ៏ត្រឹមត្រូវមួយ។ ចំនុចទាំង ១២ ខាងក្រោមនេះដែលអ្នកមានអនុវត្តអាចផ្លាស់ប្តូររបៀបគណនីសន្សំរបស់អ្នកបានយ៉ាងល្អ៖

១. ច្បាប់ ២៤ម៉ោង

Sa1

មហាសេដ្ឋីភាគច្រើនបាននិយាយថា មុននឹងសម្រេចចិត្តទិញអ្វីមួយអ្នកគួរគិតយ៉ាងហោចណាស់ក៏មួយថ្ងៃដែរក្នុងការទិញវត្ថុនោះ គិតត្រឹមពីរឬបីវិនាទីមិនមែនជារឿងល្អឡើយ។ អ្នកត្រូវសួរខ្លួនឯថា “តើវាជារបស់ដែលយើងចង់បាន ឬជារបស់ដែលយើងត្រូវការជាចាំបាច់?”

២. កម្រិតការចំនាយសាច់ប្រាក់

Sa2

ការចាយវាយតិចតួច គឺជារឿងល្អមួយសម្រាប់ចំណាយសាច់ប្រាក់ដែលមាននៅក្នុងកាបូបរបស់អ្នក ហើយមិនមែនជារឿងល្អផងដែរចំពោះការយកសាច់ប្រាក់ដែលមានក្នុងកាតយកមកចំណាយលើរបស់តិចតួច។ នៅពេលអ្នកឃើញសាច់ប្រាក់ក្នុងកាតរបស់អ្នកឋិតថេរ អាចធ្វើអោយអ្នកមានអារម្មណ៍រីករាយជាជាងការធ្លាក់ចុះផងដែរ ដូច្នេះរបស់របរដែលចំណាយតិច អ្នកគួរចំណាយសាច់ប្រាក់សុទ្ធ ល្អជាជាងការប្រើកាតជំនួស។

៣. កំណត់ថវិកា និងត្រួតពិនិត្យជាប្រចាំ

Sa3

មើលទៅហាក់ដូចជាតឹងរឹងពេកហើយ ប៉ុន្តែការធ្វើបែបនេះជួយអ្នកដឹងពី ការគ្រប់គ្រង ការសន្សំ ការចំនូលចំណាយផ្សេងៗ របស់អ្នកបានយ៉ាងត្រឹមត្រូវ។

៤. ចំណាយលើរបស់ដែលជួយអ្នករកប្រាក់បាន

Sa4

ជាវិធីសាស្ត្រល្អមួយ ប្រសិនបើលោកអ្នកចំណាយយប្រាក់ទៅលើរបស់ដែលមិនសូវមានប្រយោជន៍ វាមិនមែនជារឿងល្អឡើយ ប៉ុន្តែអ្នកអាចវិនិយោគលើរបស់ដែលអាចជួយអ្នកក្នុងការរកប្រាក់បន្ថែមទើបល្អ។

៥. វិនិយោគលើសេវាកម្មជួយសន្សំពេលវេលា

Sa5

អ្នកជំនាញភាគច្រើនបាននិយាយថា អ្នកមានមិនញញើតនឹងសេវាកម្មដែលអាចជួយសន្សំសំចៃពេលវេលាឡើយ ពីព្រោះពួកគេផ្តោតសំខាន់ទៅលើការវិនិយោគច្រើនជាងការចំនាយ។ វាហាក់បីដូចជាចំនាយច្រើនបន្តិចលើសេវាកម្ម ប៉ុន្តែជួយអ្នកមានមានភាពងាយស្រួល និងវិនិយោគបានយ៉ាងសមស្រម និងសន្សំពេលវេលា។

៦. បទពិសោធន៍ ជារបស់មិនអាចកាត់ថ្លៃបាន

Sa6

អ្នកមានតែងតែមានគំនិតបង្កើតថ្មី ដើម្បីទទួលបានបទពិសោធន៍ជីវិតល្អៗជាជាងចំណាយទៅលើសម្ភារៈនិយម។ សម្រាប់អ្នកចូលចិត្តដំណើរកំសាន្ត ពួកគេតែងឆ្លៀតធ្វើដំណើរទៅតាមទីពេញចិត្តបន្ទាប់ពីសម្រាកពីការងាររបស់ពួកគេ ដើម្បីទទួលភាពសប្បាយផ្លូវចិត្ត និងភាពរីកចម្រើនរបស់ខ្លួនផងដែរ។

៧. គិតពីការចំណាយ មុនសម្រេចចិត្តទិញអ្វីមួយ

Sa7

មនុស្សពូកែតែងតែដឹងពីគោលការណ៍ក្នុងការចំណាយលុយរបស់ពួកគេ បែបនេះមុនសម្រេចចិត្តចង់ទិញអ្វីមួយគេត្រូវគិតពីការចំនាយមុនដំបូង និងពិចារណាមើលហេតុផលសមរម្យដែលគួរចំណាយ។

៨. ធ្វើបញ្ជីទិញទំនិញ

Sa8

ប្រសិនបើអ្នកជាអ្នកជំនួញ អ្នកគួរគ្រប់គ្រង គិតគូរទៅលើបញ្ជីទិញរបស់អ្នកឲ្យបានច្បាស់លាស់ ដើម្បីលូតលាស់សាច់ប្រាក់ មុនសម្រេចចិត្តទិញរបស់របរត្រូវការ និងមិនចាំបាច់ ព្រមទាំងធ្វើផែនការទិញទំនិញជាមុនសិនមុនសម្រេចចិត្តលើរឿងធំអ្វីមួយ។

៩. វិនិយោគលើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត និងមានសុខភាពល្អ

Sa9

អ្នកជំនួញ អ្នកលក់ដូរ អ្នកប្រកបរមុខរបរគ្រប់ថ្នាក់ដែលពូកែៗតែងគិតគូរទៅលើអ្វីដែលពួកគេចំណាយ ហើយធ្វើអោយសប្បាយចិត្ត ឬមានសុខភាពល្អ។ ការវិនិយោគបែបនេះ អាចជួយអ្នកកាត់បន្ថយបញ្ហាស្មុគស្មាញច្រើនពីការងារ អាចធ្វើអោយមានភាពធូរស្រាលក្នុងសុខភាពផ្លូវចិត្តផងដែរ។

១០. កម្រិតការ ចំណាយក្នុងសកម្មភាពប្រចាំថ្ងៃ

Sa10

ការចំណាយលើរបស់ដែលអ្នកមិនត្រូវការចាំបាច់ គឺជាកំហុសឆ្គងមួយ។ ហើយមានមនុស្សជាច្រើនបានមើលរំលងការចំណាយប្រចាំថ្ងៃរបស់ពួកគេ ដូចជាញុំារបស់នៅខាងក្រៅច្រើន ទិញទំនិញដែលខ្លួនមានគ្រប់គ្រាន់ហើយ... បែបនេះជាទម្លាប់មិនល្អឡើយសម្រាប់អ្នក។

១១. ការខ្ជះខ្ជាយប្រាក់អាប់

Sa11

មានមនុស្សច្រើនណាស់មិនដែលបានរក្សាប្រាក់ដែលនៅសល់ពីការទិញទំនិញ ការហូបចុករបស់គេទេ ប៉ុន្តែមនុស្សពូកែរាល់ពេលគេចំណាយ គេតែងគិតថាប្រាក់អាប់តិចតួចគឺជារឿងសំខាន់ទៅវិញ។ ការរក្សាប្រាក់អាប់បន្តិចម្តងៗ អាចជួយចំនាយកិច្ចការតូចៗជាច្រើន ឬការចំនាយទៅលើកាហ្វេដែលអ្នកញុំារាល់ថ្ងៃក៏ថាបាន។

១២. ជួសជុលឡើងវិញ មុនសម្រេចិត្តបោះចោល

Sa12

ការខ្ជះខ្ជាយ ការខាតបង់ជាច្រើនដែលនឹកស្មានមិនដល់នោះគឺ បោះបង់របស់ដែលអាចនូវប្រើប្រាស់បាន។ មុនសម្រេចបោះបង់អ្វីមួយអ្នកគួរគិតដល់តម្លៃដែលអ្នកប្រើប្រាស់កន្លងមក ប្រសិនបើអ្នកអាចជួសជុលបាន ជារឿងមួយដ៏ល្អហើយកាត់បន្ថយការចំណាយផងដែរ។

ប្រភព brightside.me

ប្រែសម្រួលដោយ៖ លី ហួត

កែសម្រួលដោយ៖ Serpent