សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ស្រលាញ់ត្រូវចេះស្មោះត្រង់នឹងមិនមានអ្វីលាក់គ្នាទៅវិញទៅមកទើបស្នេហាមួយនេះគង់វង្សយូរ

By Shield

August 27, 2019

សុំទោសណា៎បើពេលខ្លះឆាប់ខឹង

សុំទោសដែលចូលចិត្តប្រច័ណ្ឌ ហួងហែង

សុំទោសដែលពេលខ្លះយកតែចិត្តខ្លួនឯង

សុំទោសបើពេលខ្លះធ្វើខ្លួនគួរឲ្យធុញ

កុំចោលខ្ញុំទៅមានអ្នកណាណា៎

កុំលែងដៃខ្ញុំហើយទៅចាប់ដៃអ្នកផ្សេង

នៅជាមួយខ្ញុំឲ្យយូរៗ ខ្ញុំសន្យាថានឹងក្បាលរឹងកាន់តែតិច!ស្រលាញ់យើងខ្លាំងហ្អា។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្ញុំដឹងថាពេលខ្លះខ្ញុំធ្វើខ្លួនមិនគួរអោយស្រលាញ់ទេដោយសារតែខ្ញុំរឹងដាក់យើងពេក!តែជឿទៅថាខ្ញុំស្រលាញ់អ្នកខ្លាំង!

អ្នកជាមនុស្សទីមួយដែលខ្ញុំស្រលាញ់ខ្លាំង!ទោះបីអ្នកមិនមែនជាមនុស្សដំបូងដែលដើរចូលមកក្នុងជីវិតខ្ញុំក៏ដោយតែអ្នកជាមនុស្សចុងក្រៅសំរាប់ខ្ញុំ។

ខ្ញុំដឹងថាពេលខ្លះខ្ញុំប្រចណ្ឌ៏អ្នក ខឹងអ្នក ហួងហែងអ្នកខុសរឿងតែក៏ព្រោះតែក្តីបារម្ភស្រលាញ់នឹងយកចិត្តទុកដាក់តាស់មិនមែនជាការបិទសិទ្ធនោះទេ!មនុស្សដែលខ្ញុំស្រលាញ់ខ្ញុំមិនបិទសិទ្ធគេនោះទេខ្ញុំផ្តល់សេរីភាពអោយគេ!គេចង់ធ្វើអីធ្វើទៅអោយតែគិតថាសប្បាយចិត្ត។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាការពិតណាស់មនុស្សដែលយើងស្រលាញ់គេមិនមែនជាសត្វនោះទេ!យើងចង់បានសេរីភាពគេក៏ដូចគ្នាគេចង់បានសេរីភាពដូចគ្នាដែរ!ចឹងហើយកុំបិទសិទ្ធគេពេក!ទុកពេលនឹងគំលាតអោយគេផង។

ស្រលាញ់គ្នាត្រូវចេះយោគយល់គ្នាទៅវិញទៅមក!

ស្រលាញ់គ្នាមិនមែនជាការចង់ឈ្នះចង់ចាញ់នោះទេ!

ស្រលាញ់គ្នាក៏ត្រូវទុកពេលអោយគ្នាទៅវិញទៅមក!

ស្រលាញ់គ្នាមិនត្រូវហាមគេគ្រប់បែបយ៉ាងនោះទេ

ស្រលាញ់ត្រូវចេះស្មោះត្រង់នឹងមិនមានអ្វីលាក់គ្នាទៅវិញទៅមកទើបស្នេហាមួយនេះគង់វង្សយូរ៕

ប្រែសំរួលដោយ៖Calvin

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព