សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មើលទស្សនីយភាព បឹងកញ្ឆែត ស្រុកខ្មែរ ថតដោយអ្នកជំនាញអាជីពស្អាតអស់ទាស់ហ្មង (មានវីដេអូ)

By Shield

August 28, 2019

ភ្នំពេញ៖ ​ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល  និងមិនសូវជាមានអ្នកដឹងប៉ុន្មានដឹងនោះទេថា  នៅកណ្តាលក្រុងភ្នំពេញយើងនេះបែរជាមានបឹងកញ្ឆែតដ៏ធំមួយ មានទីតាំងនៅតំបន់បឹងទំពុនដែលមានទេសភាពស្រស់ស្អាតទៅវិញ។

រូបភាពថតតាមរយៈការបង្ហោះត្រូនប្រមាណជាជាង ​២០សន្លឹក ​ត្រូវបានបង្ហោះដោយអ្នកថតរូបជំនាញអាជីពមានគណនីហ្វេសប៊ុក CHHOY Theara បានធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនភ្ញាក់ផ្អើលនូវទេសភាពបឹងកញ្ឆែតទាំងនេះ  ថាពិតជាមានស្រស់ស្អាតប្លែកមែនទែននឹកស្មានមិនដល់។ ​ដោយបឹងនេះត្រូវបានគេដឹងថា ​ជាទីកន្លែងដែលប្រជាជននៅតំបន់នោះធ្វើការដាំបន្លែកញ្ឆែតសម្រាប់ប្រកបចិញ្ចឹមជីវិត។

គួរឱ្យដឹងផងដែរថា បឹងកញ្ឆែតមួយនេះមានទីតាំងនៅតំបន់បឹងទំពុន នៅ​ជាយ​រាជធានី​ភ្នំពេញ​ភាគ​ខាងត្បូង​អមសងខាង​ផ្លូវ​៦០ម៉ែត្រ​ ដោយនៅលើ​ផ្ទៃបឹង​ដ៏ធំល្វឹង​ល្វើយ​ កសិករ​ជា​ច្រើន​គ្រួសារ​បាន​ជួល​ផ្ទៃ​បឹងនោះ​ដើម្បី​ដាំ​កញ្ឆែត​ដើម្បី​លក់​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក ហើយបើទោះបីជារបរ​​​ដាំកញ្ឆែតមានការលំបាក​បន្តិច​មែន តែវាបានជួយសម្រួលដល់ជីវភាពកសិករនៅម្តុំនេះបានមួយកំរិតផងដែរ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ CHHOY THEARA 

សូមទស្សនាវីដេអូ និងរូបភាពបឹងកញ្ឆែតខាងក្រោមនេះ៖