ភ្នំពេញ៖ ជារឿងមួយដ៏គួរសាទរ ដោយថ្មីៗនេះក្រសួងការងារ បានប្រកាសស្តីពីការកំណត់ការហាមប្រាមការងារទាំង១០ មុខ មិនឱ្យជនបរទេសប្រកបរបរនៅស្រុកខ្មែរយើងនោះទេ។ ដែលច្បាប់ទាំងនេះអាចការងារភាពគ្មានការងារធ្វើ និងហាន័យនៃការរកស៊ីរបស់ប្រជាជកម្ពុជាបាន។
យោងតាមការប្រកាសស្តីពីការកំណត់ប្រភេទមុខរបរ និងការងារ ដែលត្រូវហាមឃាត់ចំពោះជនបរទេស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា នេះបានបង្ហាញនូវមុខរបរទាំង១០ ដែលត្រូវហាមប្រាមមិនឲ្យជនបរទេសប្រកបមុខរបរ មានដូចជា៖
– អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្មជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ
– អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ នៅទីសាធារណៈ
– អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ
– អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស
– អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង
– អ្នកកាត់ដេរ
– អ្នកប៉ះកង់ ជាងជួសជុលយានយន្ត
– អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ
– អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប
– ជាងទង ជាងច្នៃត្បូងពេជ្រ៕