សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គន្លឹះ

លោកយាយអាយុ ១០៧ ឆ្នាំបានទម្លាយអាថ៌កំបាំងនៃអាយុវែងរបស់គាត់

By Shield

August 30, 2019

មនុស្សភាគច្រើនបាននិយាយថា ដើម្បីរស់នៅបានយូរអ្នកគួរតែញុំាំអាហារដែលមានផាសុកភាព ហាត់ប្រាណអោយបានទៀងទាត់។ ប៉ុន្តែអ្វីស្រ្តីដែលមានអាយុឈានចូល ១០៧ឆ្នាំ បាននិយាយប្រាប់គឺពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។ គាត់បានអោយតម្លៃទៅលើការរស់នៅអោយបានអាយុវែង ជាងការគិតពីការរៀបអាពាហ៍ពិពាហ៍។ Louise Signore បានប្រារព្ធពិធីខួបកំណើតអាយុ ១០៧ នៅឯ  the JASA Bartow Senior Center, ទីក្រុងញូវយ៉ក។  Louise កើតនៅឆ្នាំ ១៩១២ នៅតំបន់ Manhattan ក្នុងទីក្រុងញូវយ៉ក ហើយគាត់បានផ្លាស់ទៅរស់នៅសង្កាត់ Bronx ក្នុងទីក្រុងញូវយ៉ក វិញនៅពេលគាត់មានអាយុទើបតែ ១៤ឆ្នាំ។

Louise នៅតែសកម្ម និងមានក្តីសុខខ្លាំងណាស់ ហើយគាត់តែងតែរីករាយជានិច្ចជាមួយអ្វីដែលគាត់មាននៅពេលនេះដូចដែលបានបង្ហាញក្នុងរូបភាពរបស់គាត់។ Deborah Whitaker មិត្តភក្តិម្នាក់ក្នុងចំណោមមិត្តរបស់គាត់បាននិយាយអំពីគាត់ថា គាត់នៅតែអាចដើរដោយមិនបាច់ប្រើប្រាស់ឈើច្រត់ ហើយនិងរទេះរុញឡើយ ម្យ៉ាងទៀតគាត់អាចទិញឥវ៉ាន់ក្នុងហាងដោយខ្លួនគាត់ដដែល គាត់ពិតជាអស្ចារ្យខ្លាំងណាស់។ គាត់បានបន្តទៀតថា Signore ពិតជារឹងមាំ ហើយ Aisha Papillon ជានាយកនៃមណ្ឌលគាំពារសុខភាព JASA Bartow Senior Center ក៏បានគិតដូច Deborah ដែរ។

Louise បានបង្ហាញថាគាត់រស់នៅតែម្នាក់ឯង ហើយនេះជាហេតុផលដែលធ្វើឲ្យគាត់មានអាយុវែងដោយគ្មានភាពតានតឹងក្នុងចិត្តឡើយ។ គាត់ចូលចិត្តរាំ លេងបូល​ (bocce) ហ្គេមដែលលេងជាមួយបាល់ ហើយគាត់ហាត់ប្រាណ និងលេង Bingo ក្រោយពេលញុំាំអាហារថ្ងៃត្រង់រួច។ គាត់ក៏បានបន្តថា ការមិនរៀបការគឺជាការសម្រេចចិត្តដ៏ល្អបំផុតរបស់គាត់ សូម្បីតែប្អូនស្រីរបស់គាត់ដែលរៀបការរួចហើយក៏ចង់មិនរៀបការដូចគាត់ដែរ។ ទោះជាយ៉ាងណាក៏ដោយ គាត់មិនមែនជាមនុស្សទីមួយក្នុងគ្រួសារទេដែលរស់នៅបានយូរបែបនេះ។ ប្អូនស្រីរបស់គាត់ក៏មានអាយុ ១០២ឆ្នាំដែរពេលនេះ ហើយនៅមានកម្លាំងកំហែងដូចគាត់ផងដែរ។

Signore និយាយអំពីប្អូនស្រីរបស់គាត់ថា នាងមានសុខភាពល្អជាងគាត់ ស្របពេលដែលនាងមិនទាំងលេបថ្នាំអ្វីឡើយ តែ Louise មានប្រើប្រាស់ថ្នាំលើសឈាម។ ទោះយ៉ាងនេះក្តី Louise គាត់នៅតែមានសុខភាពគ្រាន់បើជាងអ្នកឯទៀតដែលមានអាយុប្រហែលនឹងគាត់ ហើយគាត់ថាវ័យចាស់គឺតែងតែមានបញ្ហាផ្ទាល់ខ្លួនច្រើន។ ថ្មីៗនេះគាត់បានឆ្លងកាត់ជំងឺរលាកសួត ហើយបួនឆ្នាំក្រោយគាត់ក៏ត្រូវប្រឈមនឹងចោរកម្មនៅក្នុងផ្ទះល្វែងរបស់គាត់ដែរ។ ប៉ុន្តែសំណាងល្អ គាត់បានប្រឈមមុខនឹងឧបសគ្គទាំងអស់បាន ហើយរស់នៅក្នុងជីវិតដែលសប្បាយរីករាយដូចពេលនេះ។

គាត់បាននិយាយបន្ថែមទៀតថា អ្វីដែលពិសេសក្នុងការរស់នៅអោយបានយូរគឺ ការមានរបបអាហារល្អ។ គាត់អះអាងថា អាហារអ៊ីតាលី មានរស់ជាតិឆ្ញាញ់ ហើយថែមទាំងផ្តល់ផលប្រយោជន៍ដល់សុខភាពដែរ ព្រោះជាតិសូដា ឬក៏បឺរ (cake) ដែលអាចរក្សាសុខភាពរបស់គាត់បាន។ ដូចអ្វីដែលគាត់បានបង្ហាញដោយគ្មានការលាក់បាំង គាត់មើលទៅវិសេសវិសាល ហើយឥតខ្ចោះ និងសប្បាយរីករាយគ្រប់ពេល។ ច្បាស់ណាស់ថា គាត់បានផ្តល់ឲ្យយើងនូវគោលដៅជីវិតដ៏អស្ចារ្យ។

ប្រភព noonecares.me

ប្រែសម្រួលដោយ៖ លី ហួត

កែសម្រួលដោយ៖ Serpent & Rey