សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

រូបភាព ទាំង២៤ ដែលធ្វើអោយអ្នកកើតក្នុងទសវត្សរ៍ឆ្នាំ ៨០ និង៩០ នឹកស្រណោះវ័យកុមារ

By Shield

August 30, 2019

ពេលឈានចូលដល់វ័យសិក្សា ការងារ ឬមានគ្រួសារ បញ្ហារាប់រយជំពូកកើតឡើងចំពោះម្នាក់ៗស្ទើរតែរកពេលសម្រាកចិត្តគ្មាន។ ពេលខ្លះក៏គិតទៅដល់ពេលវេលាមួយនា វ័យកុមារកាលរៀននៅសាលាបឋម សិក្សា ហើយនៅពេលដែលយើងបានមើលរូបភាពពីអតីតកាលខ្លះៗ វាធ្វើអោយយើង នឹកស្រណោះ នឹងចង់វិលត្រលប់ទៅរកវ័យកុមារ ដែលជាវ័យដែលមិនខ្វល់ខ្វាយពីរឿងអ្វីទាំងអស់ គិតតែពីសប្បាយ។ ភ្ញាក់ពីគេងគឺ សុំលុយម៉ែ មានបាយ អត់បាយស៊ី ក៏មិនគិត  មានលុយ អត់ លុយក៏មិនគិត ដឹងតែពីលេងជាមួយមិត្តភក្តិ ។

Happylearnnews នឹងនាំអ្នកទាំងអស់គ្នាអោយត្រលប់ទៅទសតវត្សរ៍ឆ្នាំ ១៩៩០ មួយភ្លេតតាមរយៈរូបភាពទាំងអស់នេះ៖

 

១ ទឹកកកឈូស

 

២ ត្រេះចង្កឹះ

 

៣ ឃ្លី

 

៤ កៅស៊ូកង

 

៥ ឆ័ត្រយោងមនុស្សយន្ត

 

៦ ដុតគ្រាប់ស្វាយចន្ទី

 

៧ ចង្កៀងប្រេងកាត

 

៨ ចំពាមកៅស៊ូ

 

៩ កាំភ្លើងឬស្សី

 

១០ លេងលោតអន្ទាក់

 

១១ ការ៉េមកី និងការ៉េមចេក

 

១២ កាំភ្លើងធាងចេក

 

១៣ ទូរទស្សន៍ ស ខ្មៅ

 

១៤  មាន់ចែ

 

១៥ ផ្លែអូយម៉ូយ

 

១៦ កំសៀវទឹកដាំដោយប្រើអុស ឬ ធ្យូង

 

១៧ បាញ់ឃ្លី

 

១៨  នាឡិកា ស្លឺកចេក

 

១៩ ត្បាល់ថ្មកិនម្សៅ

 

២០ ពិលដែក

 

២១ ជិះធាងដូងអូសដី

 

២២ លោតកម្ពស់

 

២៣ អោយចំណីមាន់ ទា

 

២៤ ឆ្នាំងអ៊ុតរូបមាន់ ប្រើធ្យូង

 

អត្ថបទដោយ Geo

ប្រភពរូបភាព ហ្វេសប៊ុក