កូនពីរហើយចាំការក៏បានដែរ! ប្រវត្តិស្នេហាមួយគូនេះអានហើយក្តុកក្តួលខ្លាំង ​ – Kalib9 ជីវិតកម្សាន្ត | Pelklas

កូនពីរហើយចាំការក៏បានដែរ! ប្រវត្តិស្នេហាមួយគូនេះអានហើយក្តុកក្តួលខ្លាំង ​

ភ្នំពេញ៖ គូស្នេហមួយគូដែលធ្លាប់ត្រូវបានគេស្គាល់ថាជាគូស្នេហ៍ដែរលឧស្សាហ៍ថតឃ្លីបសំណើច  និងលក់ផលិតផលអនឡាញ មានឈ្មោះ ​បងវែងអូនតឿ ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកាន់តែមានការចាប់អារម្មណ៍ខ្លាំង ​ក្រោយពីទម្លាយប្រវត្តិស្នេហាគ្មានការរៀបការអស់ដល់ទៅរយៈពេល ​៤ឆ្នាំ ​ថែមទាំងមានកូន២ទៀត ​ទម្រាំដាច់ចិត្តដឹកដៃគ្នាចូលរោងការ។

យោងទៅតាមគណនីហ្វេសប៊ុក អូនតឿ បងវែង បានរៀប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាប់ថា៖​

«ទើបតែរៀបការ? #កូន2ហើយបានការ? ពិតជាឆ្ងល់មែនទេ? ខ្ញុំចង់និយាយប្រាប់អ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងអស់គ្នាថា ខ្ញុំរស់នៅជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធ ស្របតាមច្បាប់(ចុះអេតាស៊ីវិល) អស់រយ:ពេល4ឆ្នាំហើយដោយមានតែការសែនព្រេនតិចតួចបំផុត ជំនួសការរៀបការ កុំអោយមេប៉ាខឹង។ ពួកយើងស្គាល់គ្នាតាមfbតែ7ថ្ងៃក៏ធ្វើជាសង្សារ។បាន15ថ្ងៃក៏មកជួបមុខគ្នា ដោយមានចាស់ទុំដឹងលឺ ភ្ជាប់ពាក្យ ដោយគ្រា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន់តែពាក់ចញ្ជៀនអោយគ្នា។ គ្មានបណ្តាការ អ្វីទាំងអស់។ ពួកខ្ញុំទាំង2សំរេចចិត្តសុំច្បាប់ចុះលិខិតអាពាហ៍ពិពាហ៍ ដើម្បីអោយបានក្លាយជាប្តីប្រពន្ធដោយស្របច្បាប់សិន។

ដោយសារក្រីក្រ ពួកខ្ញុំបាននិយាយគ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថានឹងរៀបការនៅពេលមានលិទ្ធភាពគ្រប់គ្រាន់។ រយៈពេល4ឆ្នាំ ក្រោយការខិតខំ ពួកយើងមាន ផ្ទះថ្មី មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលិតផលជាប្រេន បងវែងអូនតឿ និងចាកចេញពីភាពក្រីក្រ។សូមជូនសារនេះដល់បងប្អូនទាំងអស់ដែមាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រឿងស្រដៀងខ្ញុំ។ សូមកុំស្តាប់ពាក្យអ្នកដទៃនិយាយមកលើអ្នក។ អោយតែច្បាស់ថាខ្លួនអ្នកមិនបានធ្វើខុសចំពោះច្បាប់បានហើយ។ មនុស្សខ្លះជេរដៀលយើងថាយើងមិនរៀបការ នាំអោយខូចប្រពៃណី។ តែសុំសួរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិញថា បើគ្មានលុយ ការបែបណា? ទោះបីសែនក៏អស់គួរសមដែរ។ អ្នកអត់ពិតជាអត់មែន។ តើការរៀបការ និងការចុះអេតាស៊ីវិលមួយណាសំខាន់ជាង?

ចំលើយរបស់ខ្ញុំ គឺមិនសំខាន់ទាំង2។អ្វីដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំខាន់គឺដៃគូរ យល់ចិត្តនិងស្រលាញ់គ្នា ទោះរៀបការ ក៏អាចបែកគ្នា មានលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ក៏នៅតែអាចលែងគ្នាដល់តុលាការ។ ទាំង2នេះគ្រាន់តែជាអណះអំណាងមួយដែល កុំអោយគេនិយា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យដើម និងការពារហេតុការណាមួយពេលមានការបែកបាក់ចំពោះព្រទ្យរួម។ កុំចុះចាញ់កុំខ្មាស់ គ្មានអ្នកណាមិនចង់ល្អទេ គ្រាន់តែមុននិងក្រោយ អោយតែមានលុយ និងមានសេចក្តីថ្លៃថ្នូរក្នុងខ្លួន។ អ្នកដែលពេប​​​​​​​​​​​​​​​​​​​​​​​​​​​ជ្រាយ រកឡេះមើលងាយយើងគ្រាន់តែជាសត្វមនុស្សតែប៉ណ្ណោះ។ បើជាមនុស្សគេពិតជាចេះគិតនិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងស្វែងយល់ហើយ។»

ក្រោយពីស្តាប់រឿងរ៉ាវរបស់អ្នកទាំង២ ​ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានក្តីរំភើបមែនទែនចំពោះស្នេហាតស៊ូស្មោះស្ម័គ្ររបស់អ្នកទាំង២  ដោយមិនខ្លាចឧបសគ្គ ​ថែមទាំងទទួលបានជីវិតមួយដ៏ត្រចះត្រចង់ដូចពេលនេះផងដែរ៕

61227464_1070733253126320_1569499286113091584_n

55470256_1033220230210956_4657609226095427584_n

52995510_1021172238082422_8311882893202817024_n

60972585_1070733023126343_273383241145122816_n

Asdcxv1 95

Asdfxcv12 103

67784116_2516984648559987_6435800376120705024_n

 

39389283_895412540658393_3268107758750138368_n

54799636_1026005787599067_2796091595949080576_n