សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ស្រី និងស្រីក៏រៀបការជាមួយគ្នាបានដែរ ! ​មួយគូដ៏ស័ក្តសមមួយនេះ ​ធ្វើឱ្យកក្រើកពេញហ្វេសប៊ុកទៀតហើយ

By Shield

August 30, 2019

ថ្មីៗនេះរូបភាពជាច្រើនសន្លឹកនៃពិធីមង្គលការមួយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលជាខ្លាំង ​មិននឹកស្មានថាគូស្នេហ៍ទាំង២ ​មើលទៅស័ក្តសមជាប្តីប្រពន្ធប្រុសស្រីទូទៅ ​ការពិតខាងប្រុសគឺជាស្រីទាល់តែសោះ។

យើងទៅតាមរយៈគណនីហ្វេសប៊ុក ស្រីណា កំពង់ឆ្នាំង បានសរសេររៀបរាបថា៖

«( ស្រី និង ស្រី រៀបការជាមួយគ្នាបានដែរ ) 🔥 ជីវិតគូរ មិនសំខាន់ (ភេទ) ឬ លើការរៀបការទេ 👉🏽 អ្វីដែលសំខាន់តើយើងបានជ្រើសរើសមនុស្សត្រូវ រឺ ខុស ??? 👉🏽 តើមនុស្សដែលយើងបានជ្រើសនោះ អាចមើលថែរយើង ផ្ដល់ក្ដីសុខអោយយើងពិតប្រាកដច្បាស់លាស់បាននៅ ??? 👍🏽រៀនស្វែងយល់ពីគ្នា ចេះអត់អោនអោយគ្នា ចេះទទួលកំហុស ព្រមចាញ់គ្នា ផ្ដល់ការស្រលាញ់ និង ក្ដីអាណិតអោយគ្នាអោយច្រើនជាងអ្នកដ៏ទៃ 👉🏽រាល់ថ្ងៃនេះខ្ញុំមានក្ដីសុខផ្លូវចិត្តលើសលុបអ្វីៗដែលខ្ញុំរំពឹងទុកទៅទៀត ស្ទើរមិនជឿថានៅមានមនុស្សម្នាក់ ដែលអាចផ្ដល់អោយអូនបានគ្រប់យ៉ាងនេះគ្មានចន្លោះបែបនេះសោះ អរគុណប្ដីសម្លាញ់ Soriyan Sokheng ខ្លាំងៗ ដែលបានចូលមកបំពេញក្ដីប្រាថ្នារបស់អូន ហើយព្រមកាន់ដៃអូនទៅសម្រេចក្ដីបំណងរបស់យើងទាំងអស់គ្នា»។

រឿងរ៉ាវស្នេហាខុសភេទរបស់អ្នកទាំង២  មានអ្នកគាំទ្រជាច្រើនមិនថាតែសាច់ញាតិបងប្អុនទេ ​ពោលគឺទាំងមិត្តហ្វេសប៊ុក ​និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកអបអរសាទរ  និងជូនពរគ្រប់គ្នាដោយមិនមានការរើសអើងហើយ ​ធ្វើម៉េចនេះជាស្នេហា ​ធ្វើម៉េចនេះជានិស្ស័យ ​និងអារម្មណ៍របស់ពួកគេដែលមិនអាចឃាំងឃាត់បាន៕