សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គន្លឹះ

ទម្លាប់អាក្រក់ទាំង១០ អ្នកត្រូវតែលុបបំបាត់ពីជីវិតរាល់ថ្ងៃ

By Shield

August 31, 2019

ខ្លួនរបស់អ្នកគឺជាបណ្តុំនៃទម្លាប់ទាំងអស់ដែលអ្នកមាន។ នៅពេលអ្នកយកទម្លាប់អាក្រក់ដាក់ខ្លួនកាន់តែច្រើន វានឹងបង្អាក់ផ្លូវឆ្ពោះទៅភាពជោគជ័យរបស់អ្នក។​ អ្វីដែលជាបញ្ហា ទម្លាប់អាក្រក់គឺនៅជាមួយនាក់រៀងរាល់ថ្ងៃ ហើយបន្តិចម្តងៗរហូតដល់អ្នកមិនបានចាប់អារម្មណ៍នូវឥទ្ធិពលអាក្រក់ដែលវាកំពុងបង្កបញ្ហា។​

ដើម្បីបំបាត់នូវទម្លាប់អាក្រក់គឺទាមទារនូវការគ្រប់គ្រងខ្លួនឯងខ្ពស់ ហើយវាប្រៀបបាននឹងការបង្កើតសាច់ដុំដែលទាមទារឲ្យអ្នកហាត់ប្រាណជារៀងរាល់ថ្ងៃ។

ខាងក្រោមគឺជាទម្លាប់អាក្រក់ អ្នកគួរតែលុបបំបាត់ បើចង់ជោគជ័យ៖ ១. ប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ…នៅពេលចូលសម្រាក៖ វាប៉ះពាល់ដល់ដំណេកនិងប្រសិទ្ធិភាពការងារ​។​ ២. ញៀននឹងអុីនធឺណែត៖ ជាទូទៅវាត្រូវការពេល១៥នាទីដើម្បីទាញអារម្មណ៍ពេញផ្តោតលើការងារមួយ ប្រសិនបើកំឡុងធ្វើការងារ អ្នកឆ្លៀតមកមើលពត៌មានផ្សេងៗនៅក្នុងបណ្តាញសង្គមដូចជា Facebook, Linkedin…ធ្វើឲ្យការបំពេញការងារមិនសូវមានប្រសិទិ្ធភាព។​

៣. បើកមើលទូរស័ព្ទរបស់អ្នកពេលកំពុងសន្ទនា ៤. ដាក់ Notifications ចេញពីអ៊ីមែល ការផ្ញើសារ និង​បណ្តាញសង្គមផ្សេងៗ៖ អ្នកគួរតែកំណត់កំឡុងពេលណាមួយជាក់លាក់ដើម្បីពិនិត្យសារទាំងអស់នេះ។ ៥. យល់ព្រមគ្រប់ពេលគេហៅ នៅពេលអ្នកអាចបដិសេធន៍បាន៖ បើអ្នកយល់ព្រមគ្រប់ពេលដែលគេហៅ អ្នកនឹងបាត់បង់ពេលវេលាលើការងារសំខាន់ផ្ទាល់ខ្លួន។ ៦. គិតច្រើនពីមនុស្សបំពុលបរិយាកាស៖ មានមនុស្សល្អជាច្រើនដែលអ្នកគួរតែផ្តោតនិងចាប់អារម្មណ៍ ហើយកុំខ្វល់ច្រើនពេកលើមនុស្សបំពុលបរិយាកាសនិងធ្វើឲ្យអ្នកឈឺក្បាល។ ៧. ធ្វើការងារច្រើនក្នុងកំឡុងពេលតែមួយជាពិសេសក្នុងពេលប្រជុំ

៨. ចូលចិត្តនិយាយដើមគេ៖ វាគឺជាការខ្ទះខ្ទាយពេលវេលា និងបង្កើតអារម្មណ៍អវិជ្ជមានចំពោះអ្នក។ ៩. រង់ចាំធ្វើទាល់តែដឹងថាអ្នកនឹងជោគជ័យ៖ អ្នកត្រូវដឹងថា ដើម្បីជោគជ័យការងារធំ គឺវាចាប់ផ្តើមពីជំហានដំបូង​។​ បើអ្នកនៅតែរង់ចាំរហូត ដោយមិនហ៊ានចាប់ផ្តើមជំហាន ការងារធំនឹងមិនអាចសម្រេចបានឡើយ។​

១០. ប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ៖ អ្នកនឹងមិនអាចស្វែងរកសុភមង្គលផ្ទាល់ខ្លួនបានឡើយ បើអ្នកតែងតែប្រៀបធៀបខ្លួនអ្នកទៅអ្នកដទៃ។ ប្រភព៖ Entrepreneur