សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ចង់ដាច់ខ្យល់! ហាងទំនិញអាមេរិច បើកលក់ដំបូងនៅប្រទេសកឺកឺ ​ស្រាប់តែបិទទ្វារភ្លាមៗ ​ព្រោះមានអ្នកសម្រុកចូលទិញច្រើនពេក! (មានវីដេអូ)

By Shield

September 01, 2019

ចិន៖ ​ជារឿងមួយគួរឱ្យភ្ញាក់ផ្អើលមួយ  ដោយសារតែថ្មីៗនេះហាងទំនិញមួយរបស់អាមេរិច ​មានឈ្មោះថា ​Costco  ទើបតែបើកសាខាលក់ទំនិញរបស់ខ្លួននៅក្នុងប្រទេចិននៅថ្ងៃដំបូង ​ស្រាប់តែបង្ខំចិត្តបិទទ្វារភ្លាមៗ ​ដោយសារតែមានអ្នកចូលមកសម្រុកទិញច្រើនពេក។

ផ្សារលក់រាយដ៏ល្បីរបស់អាមេរិចមួយនេះ ត្រូវបានគេដឹងថា បានបើកលក់ជាលើកដំបូងក្នុងទីក្រុងសៀងហៃ កាលពីព្រឹកថ្ងៃអង្គារកន្លងទៅនេះ ហើយភ្លាមៗស្រាប់តែមានអតិថិជនច្រើនលើសលប់ ប្រជ្រៀតឈរចាំចូលទិញ ​គ្រាន់តែឃើញក៏អ្នកលក់ចង់ខ្យល់ចាប់ដែរ។

ដោយសារតែមិនអាចទ្រាំទ្រនឹងចំនួនអ្នកទិញច្រើនលើសលប់នោះ ផ្សារ Costco បានបង្ហោះសារថា៖ « ហាងយើងខ្ញុំត្រូវបានកកស្ទះជាមួយហ្វូងមនុស្សជាច្រើន ។ ដើម្បីកែសម្រួល និងធ្វើឱ្យការទិញទំនិញល្អប្រសើរជាងនេះ ផ្សារ Costco នឹងផ្អាកដំណើរការនៅល្ងាចនេះ (ល្ងាចថ្ងៃអង្គារ)»៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖