សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ស្តាយ៍ថតរូបប្លែកថ្មី សម្រាប់កំពូលមនុស្សខ្ជិលលើលោក មើលហើយទប់សំណើចមិនបាន

By Shield

September 03, 2019

ជាការពិតណាស់  រាល់ពេលមានដំណើរកម្សាន្តទៅកាន់ទីជិត ​ឬទីឆ្ងាយ  មិនថាក្នុងស្រុក ​និងក្រៅប្រទេសនោះទេ ​មនុស្សម្នាក់ៗតែងតែព្យាយាមថតរូបឱ្យច្រើន  និងស្អាតតាមដែលអាចធ្វើបាន  ដើម្បីទុកជាអនុស្សាវរីយ៍ផង  និងដើម្បីយកទៅអួតបង្ហាញមិត្តភក្តិ ​ក្រុមគ្រួសារ ​ឬបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមជាដើម។

ដើម្បីឱ្យថតរូបបានស្អាតមនុស្សភាគច្រើនព្យាយាមស្លៀកពាក់ឱ្យសមសួន  តុបតែងមុខ ​និងម៉ូតសក់ឱ្យស្រស់ស្អាតជាពិសេសគឺនារីៗតែម្តង ​ហើយបន្ថែមដោយស្នាមញញឹមស្រស់ស្រាយ ​ឬបង្ហាញស្ទីលប្លែកៗគួរឱ្យចាប់អារម្មណ៍។

តែអ្វីដែលធ្វើឱ្យហួសចិត្ត ​ស្រាប់តែមានបុរសម្នាក់បានបង្ហាញស្តាយ៍ថតរូបថ្មីប្លែកបែលមនុស្សខ្ជីល ​ធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ​លាយឡំនឹងភាពអស់សំណើចផងដែរ។ ​ដោយរូបទាំងអស់គឺសុទ្ធតែជារូបភាពបង្ហាញពីភាពខ្ជីលច្រអូស ​មានទាំងរូបគេងបិទភ្នែក ​រូបផ្អែក ​និងរូបបង្ហាញពីអារម្មណ៍ធុញទ្រាន់ជាដើម។

ដូច្នេះចង់ដឹងថាស្តាយ៍ថតរូបថ្មីនេះប្លែកយ៉ាងណាមកតាមដានរូបភាពខាងក្រោមទាំងអស់គ្នា៖