សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កីទ្បា

Zlatan Ibrahimovic ពិតជាមិនធម្មតាមែន! ខ្សែការពារច្រើនហើយនៅតែតែតបានទៀត

By Shield

September 04, 2019

 

ការប្រកួតក្នុងក្របខណ្ឌMajor League Soccer កាលពីថ្ងៃអាទិត្យ ទី០១ កន្លងទៅនេះ រវាង ក្រុមបាល់ទាត់ La Galaxy និង ក្រុមបាល់ទាត់ Seattle Sounders FC បានបញ្ចប់ទៅដោយ ក្រុម La Galaxy ចាញ់ក្រុម Seattle Sounders FC ក្នុងលទ្ធផល ៣ ទល់នឹង ៤។

ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលគួរអោយភ្ញាក់ផ្អើល នោះគឺការតែតបាល់បញ្ចូលទីដ៏អស្ចារ្យ និង ដោយគ្មានអារម្មណ៍ភ្ញាក់ផ្អើលរបស់ ខ្សែប្រយុទ្ធដែលមានកំលាំងជើងខ្លាំងនិងល្បីឈ្មោះ គឺ កីឡាករ Zlatan Ibrahimovic ។

 

 

អតីតខ្សែប្រយុទ្ធឆ្នើម របស់ក្រុម Paris Saint Germain រូបនេះ បាន បានតែតបាល់បញ្ចូលទីយ៉ាងល្អ ដោយសារការបញ្ចូនបាល់ជ្រុងរបស់មិត្តរួមក្រុម ។ បើទោះជាមានការ រារាំងពីខ្សែការពារ ២ ទៅ ៣ នាក់ក៏ដោយក៏ ក្រុម Seattle Sounders FC មិនអាចបិទខ្សែប្រយុទ្ធរូបនេះអោយតែតបញ្ចូលទីបានដែរបានដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ Geo