សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឃើញហើយចង់ការហ្មង! ​រូបថត ​Pre-Wedding របស់កញ្ញា ​ពេជ្រ ​សូលីកា ​ស្អាតកប់ខ្លាំងណាស់

By Shield

September 05, 2019

ភ្នំពេញ៖  កញ្ញា ​ពេជ្រ ​សូលីកា ​តាំងពីឈានជើងត្រលប់មកវិថីសិល្បៈវិញ  និងបានក្លាយជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្មធំរស្មីហង្សមាស ​រាសីរបស់កញ្ញាហាក់ខ្ពស់ត្រដែតតែម្តង  ដោយសារតែហាងឆេងការងារសិល្បៈរបស់កញ្ញាកាន់តែមមាញឹកច្រើនឡើងទាំងការដើរតួសម្តែងក្នុងរឿងភាគទូរទស្សន៍រស្មីហង្សមាសផង  ការឡើង ​Concert  ផង ​និងការថតផ្សព្វផ្សាយពាណិជ្ជកម្មនានាផងដែរ។

ជាក់ស្តែងថ្មីៗនេះកញ្ញា ​ពេជ្រ ​សូលីកា កាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ​ក្រោយពីកញ្ញា  បានថតរូប ​Pre-Wedding  ឱ្យក្រុមហ៊ុនថតរូបមួយកន្លែងជាមួយនឹងលោក មូល សារ៉ាវ៉ាន់ ជាពិធីករក្នុងស្ថាននីទូរទស្សន៍ PNN  មើលទៅស្រស់ស្អាតប្លែកតែម្តង។

គ្រាន់តែឃើញសម្រស់របស់កញ្ញា​​ពេជ្រ ​សូលីកា ក្នុងឈុតកូនក្រមុំបែបនេះ មានមហាជនជាច្រើនជញ្ជក់មាត់សរសើរជាខ្លាំងនូវសម្រស់កញ្ញា ​ជាពិសេសគ្រាន់តែឃើញរូបភាពទាំងនេះភ្លាមដឹងតែមានអ្នករមូលពោះចង់ការតែម្តង ​បើរូបភាពស្អាតៗបែបនេះនោះ។

ដូច្នេះមកតាមដានរូបភាពស្អាតៗរបស់កញ្ញា ​ពេជ្រ ​សូលីកាទាំងអស់គ្នា៖

ប្រភពរូបភាព៖ Image Hunter Photography