ក្រុមបាល់ទាត់គោព្រៃកម្ពុជា ស្មើរគ្នាជាមួយក្រុមបាល់ទាត់ ហុងកុង ១-១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក មុននេះ ក្នុងការប្រកួត World Cup Qatar 2022 & Asian Cup 2023 វគ្គជម្រុះ Preliminary Joint Qualifications ជើងទី២នេះ។
Credit Photo: Football Federation of Cambodia
នៅតង់ទី១ ក្រុមបាល់ទាត់ហុងកុង បាននាំមុខកម្ពុជា ១គ្រាប់ ស៊ុតដោយកីឡាករ Tan Chun Lok នៅនាទីទី១៦ បន្ទាប់មក ក្រុមកម្ពុជាក៏បានព្យាយាមរហូតតាមស្មើរស៊ុតដោយកីឡាករកែវ សុខផេង នៅនាទី ៣៤ តាមរយៈការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម។ ចូលដល់វគ្គទី២ ក្រុមកម្ពុជាបានបង្កើតឳកាសជាច្រើនលើកតែធ្វើមិនបានសម្រេច លទ្ធផលរក្សានៅដដែលរហូតចប់ការប្រកួត។ លទ្ធផលជាផ្លូវការ១ ទល់នឹង១ ដោយក្រុមកម្ពុជា និងហុងកុងទទួលបាន ម្នាក់ ១ពិន្ទុទៅវគ្គបន្តរ។
Credit Photo: Football Federation of Cambodia
ដោយ Geo (happylearnnews.com)