សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

អស្ចារ្យមែន! កូនខ្មែរម្នាក់ទៀតហើយ ​អាយុត្រឹម ២០ឆ្នាំ បញ្ជប់ការសិក្សាផ្នែកអាកាសយានិកដ៏ល្បីនៅសហរដ្ឋអាមេរិច

By Shield

September 06, 2019

ថ្មីៗនេះកូនខ្មែរមួយរូបទៀតហើយ ​មានសមត្ថភាពខ្ពស់មែនទែន ​ដោយមានអាយុត្រឹមតែ ២០ឆ្នាំសោះ ​បែរថាចបញ្ចប់ការសិក្សាផ្នែកអាកាសយានិក ធុន Airbus A320 ពីសាលា Aerostar Training Services LLC របស់សហរដ្ឋអាមេរិចក៏ល្បី។

តាមរយៈគណនីហ្វេសប៊ុកផេក Planes Spotting Cambodia បានឱ្យដឹងថាយុវជនប្រកបដោយសមត្ថភាពរូបនេះមានឈ្មោះថា Reachta Lim បានសម្រេចបំណងក្តីស្រមៃរបស់ខ្លួនបញ្ជប់ការសិក្សាផ្នែកអាកាសយានិក អាចបើកយន្តហោះធុនមធ្យម A320 ទាំងនៅអាយុវ័យក្មេង ក្រោយពីបានសិក្សា នៅសហរដ្ឋអាមេរិក អស់រយៈពេល ១៩ខែ។

នេះពិតជារឿងដ៏គួរឱ្យមោទកភាពមួយទៀតហើយសម្រាប់ប្រជាជនខ្មែរ ​ដោយយុវជនម្នាក់នេះបានបង្ហាញថាកូនខ្មែរក៏មានសមត្ថភាពអស្ចារ្យមិនធម្មតាដែរ៕

ប្រភពព័ត៌មាន៖ Planes Spotting Cambodia