សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ពុទ្ធោ! គ្រាន់តែផ្ទះសុនខសោះ អីក៏ស្អាតយ៉ាងហ្នឹង នេះបានចំជាសុនខអភិជនពិតៗ

By Shield

September 06, 2019

ថៃ៖ ​សព្វថ្ងៃនេះ ​សត្វចិញ្ចឹមដូចជាឆ្កែ ​និងឆ្មារពូជបរទេសត្រូវបាននិយមទិញមកចិញ្ចឹម ​ជាពិសេសដែលមានជីវភាពធូរធារ ​ព្រោះតែពូជសត្វបរទេសទាំងនោះមានតម្លៃថ្លៃខ្លាំងណាស់ ​ឯការចិញ្ចឹម  ការរស់នៅ ​និងឱ្យចំណីក៏មិនជាងាយស្រួលដែរ។

តែដោយសារតែមានចិត្តស្រលាញ់ ​ចាត់ទុកស្ទើរស្មើសមាជិកគ្រួសារ ​មានមនុស្សមិនតិចអ្នកទេសុខចិត្តចំណាយលុយជាច្រើននៅក្នុងការថែរក្សាសត្វចិញ្ចឹមរបស់ខ្លួនរហូតសត្វខ្លះមានសំណាងបានដេកពូក ​និងម៉ាស៊ីនត្រជាក់ជាងមនុស្សធម្មតាមួយចំនួនទៀតផង។

ជាក់ស្តែងថ្មីៗនេះផងដែរ ​នៅក្នុងប្រទេសថៃមានរឿងគួរឱ្យភ្ញាក់ផ្អើលមួយ​  ដោយម្ចាស់សត្វសុនខ ​(ឆ្កែ) ​មួយរូបមានចិត្តស្រលាញ់សត្វចិញ្ចឹមខ្លួនពេក ​ដល់ថ្នាក់សុខចិត្តសាងសង់ផ្ទះឱ្យសត្វខ្លួនរស់នៅផងដែរ ​ដែលមើលតែស្ថានភាពផ្ទះដូចជាផ្ទះវីឡារបស់មនុស្សរស់នៅអ៊ីចឹង ​គ្រាន់តែវាមានរូបរាងតូចបន្តិចប៉ុណ្ណោះ។

នៅក្នុងផ្ទះវីឡាតូចមានការរចនាតុបតែងដេគ័រស្រស់ស្អាតមិនខុសពីផ្ទះមនុស្សរស់នៅទេ ​ដោយផ្ទះនេះមានកន្លែងអង្គុយលេង ​ពូក ​គ្រែសម្រាប់ម្ចាស់គេងលេងជាមួយសត្វចិញ្ចឹមរបស់ខ្លួនទៀតផង។

គួរឱ្យដឹងផងដែរថា ​ផ្ទះសត្វសុនខអភិជនមួយនេះស្ថិតនៅក្នុងខេត្ត Nakhon Sawan ប្រទេសថៃ ​ដោយការស្ថាបនាដោយក្រុមហ៊ុនសាងសង់មួយដ៏ល្បីនៅក្នុងប្រទេសថៃទៀតផង៕

រក្សាសិទ្ធអត្ថបទ៖ ​Kalib9