សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

តោះៗ ស៊ែរចែកគ្នា ដំណឹងល្អ! កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការជ្រើសរើសពលទាហានចំនួន២៦០នាក់ ដែលមាន លក្ខខ័ណ្ឌ ដូចជា

By Shield

September 09, 2019

កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុគណៈកម្មការ ជ្រេីសរេីស ពលទាហាននៃ កងរាជ អាវុធ ហត្ថ បានចេញសេចក្តីជូនដំណឹង ដល់សិស្ស និស្សិត យុវជនទាំងអស់ជ្រាប់ថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថចំនួន២៦០នាក់។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង

ទទួលយកឯកសារ (ដោយឥតបង់ប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅតាមទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥។ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារនេះ ត្រូវមានលក្ខណៈសម្បត្ថិ និងលក្ខខណ្ឌដូចមានចែងក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖ (សូមអាន)

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១- សញ្ជាតិ ខ្មែរ ភេទ ប្រុស នៅលីវ

២- មានអាយុ ពី ១៨(ដប់ ប្រាំបី)ឆ្នាំ ដល់២៥(ម្ភៃប្រាំ)ឆ្នាំ គិតត្រឹម ថ្ងៃដាក់ពាក្យ

៣- មានកាយ សម្បទា គ្រប់គ្រង និងមាន សុខភាព ល្អ តាម តម្រូវ ការ ដេីម្បី បំពេញ មុខងារ

៤- មាន ភក្ដី ភាព ចំពោះ ជាតិ មាតុភូមិ និងគ្មាន ជាប់ ពិរុទ្ធ អំពី បទល្មើស ផ្សេងៗ

៥- មាន កម្រិត វប្បធម៌ មធ្យមសិក្សា ទុតិយភូមិ ឡេីង ទៅ

៦- មានកំពស់ចាប់ពី១.៧០ម(មួយម៉ែត្រចិតសិប)ឡេីង ទៅ

៧- បេក្ខជន ត្រូវ ឆ្លងកាត់ ការ ត្រួត ពិនិត្យ លក្ខណៈ សម្បត្តិ របស់ ក្រុម ការងារ ជ្រេីសរេីស ពលទាហាននៃអ.ហ ៨- បេក្ខជន ត្រូវ ត្រួត ពិនិត្យ សុខភាព មុនពេល ត្រួត ពិនិត្យ លក្ខណៈ សម្បត្តិ

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ប្រភពរូបភាព : GRK News

ប្រភព : GRK News