សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យល់ដឹង

តើប្អូនៗមានចំណាប់អារម្មណ៍ចង់ប្រឡងចូលសិក្សានៅ IFL ដែរឬទេ?

By Shield

September 09, 2019

សម្រាប់ ប្អូនៗ និងក្មួយៗដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ និងបងប្អូនរួមជាតិទាំងអស់ ដែលមានបំណងប្រឡងចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១) បរិញ្ញាបត្រភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមប្រញាប់ចុះឈ្មោះចូលរៀនថ្នាក់រៀនត្រៀមប្រឡង (វគ្គ៣)។

ដេប៉ាតឺម៉ង់ភាសាអង់គ្លេស នៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសថានឹងបើកវគ្គបណ្តុះបណ្តាល ថ្នាក់ត្រៀមប្រឡងចូលសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន(ឆ្នាំទី១) នៅដេប៉ាតឺម៉ង់ភាសាអង់គ្លេស ឆ្នាំសិក្សា ២០១៩-២០២០។

វគ្គសិក្សានេះមាន រយៈពេលសិក្សា ៤៥ ម៉ោង ដែលត្រូវសិក្សាពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ហើយចំណែកម៉ោងសិក្សាអាចជ្រើសរើសបាន។ វគ្គនេះដែរចាប់ទទួលចុះឈ្មោះចូលរៀន ចាប់ពី ថ្ងៃទី២១ ខែ សីហា ដល់ថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១៩ ហើយនឹងត្រូវចូលរៀន ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៩។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំ ដេប៉ាតឺម៉ង់ភាសាអង់គ្លេស នៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែងធ្វើការប្រឡងជ្រើសរើស សិស្សអោយចូលសិក្សាថ្នាក់ អាហារូបករណ៍ និងបង់ថ្លៃដោយមានបេក្ខជនចូលរួមប្រឡងជាច្រើននាក់។ ហើយការប្រឡងជ្រើសរើសនៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅបន្ទាប់ពីលទ្ធផលប្រឡងបាក់ឌុបត្រូវបានប្រកាស។

By Rey Edited by Serpent