សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រៅស្រុក

តើនរណាជាអ្នកជំនួស Jack Ma មហាសេដ្ឋីមានជាងគេបំផុតរបស់ចិន បន្ទាប់ពីគាត់លាលែងដំណែងពី Alibaba Group?

By Shield

September 10, 2019

Jack Ma អ្នកជំនួញបច្ចេកវិទ្យានិងជាមហាសេដ្ឋីមានជាងគេបំផុតនៅក្នុងប្រទេសចិន បានលាលែងពីក្រុមហ៊ុន Alibaba Group ដែលមានទឹកតម្លៃ ៤៦០ ពាន់លានដុល្លារ បន្ទាប់ពីគ្រប់គ្រងរយៈពេល ២០ ឆ្នាំបន្ទាប់ពីបានបង្កើតក្រុមហ៊ុននេះ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Jack Ma បានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន Alibaba Group កាលពីថ្ងៃអង្គារ ដែលជាថ្ងៃកំណើតគម្រប់អាយុ ៥៥ ឆ្នាំរបស់គាត់ ដែលជាផ្នែកមួយនៃការគ្រោងទុករបស់គាត់ជាយូរណាស់មកហើយ។ ក្រុមហ៊ុន Alibaba Group គឺជាក្រុមហ៊ុន E-commerce ដ៏ធំជាងគេបំផុតនៅលើពិភពលោកដែលមានទឹកប្រាក់លក់សរុប ៣ដង លើស ក្រុមហ៊ុន Amazon នៅឆ្នាំ ២០១៨ ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អតីតជាគ្រូបង្រៀនភាសាអង់គ្លេស Jack Ma បានបង្កើតក្រុមហ៊ុនជាមួយក្រុមការងារ ១៧ នាក់ផ្សេងទៀតនៅផ្ទះល្វែងតូចមួយ ក្នុងឆ្នាំ ១៩៩៩ ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Jack Ma បានជ្រើសរើសលោក Daniel Zhang ធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba បន្ត ដើម្បីកាន់កាប់ជំនួសការងារគាត់វិញ

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម៉ាបានសម្តែងនៅក្នុងខ្សែភាពយន្តកុងហ្វូមួយបានច្រៀងនៅឯមហោស្រពតន្រ្តីមួយហើយធ្លាប់បានសម្តែងនៅឯពិធីជប់លៀងរបស់ក្រុមហ៊ុនមួយនៅពេលដែលស្លៀកពាក់ដូច Michael Jackson ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក Daniel Zhang អាចប្រឈមនឹងបញ្ហាជាច្រើនបន្ទាប់ពី Jack Ma ខណះចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន និងការធ្លាក់ចុះឧស្សាហកម្មពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណេត (e-commerce) របស់ចិន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ https://www.entrepreneur.com/article/339325?