របស់របរដ៏អស្ចារ្យ ១៦យ៉ាង ដែលមាននៅប្រទេសជប៉ុន ហេីយវាគួរតែមានដែរនៅគ្រប់ទីកន្លែងនៅលើផែនដី – Kalib9 យល់ដឹង | Pelklas

របស់របរដ៏អស្ចារ្យ ១៦យ៉ាង ដែលមាននៅប្រទេសជប៉ុន ហេីយវាគួរតែមានដែរនៅគ្រប់ទីកន្លែងនៅលើផែនដី

ប្រទេសជប៉ុន គឺជាប្រទេសដ៏អស្ចារ្យមួយនៅលេីពិភពលោកដែលមានបរិស្ថានធម្មជាតិដ៏ស្រស់ស្អាត និងមានវប្បធម៌ប្លែកពីគេ។ ប្រជាជនរបស់ខ្លួនផងដែរក៏មានការច្នៃប្រឌិតខ្ពស់ផងដែរ ពួកគេចូលចិត្តបង្កើតរបស់ផ្សេងៗ ដែលអ្នកមិនអាចរកបានទេនៅកន្លែងផ្សេងៗទៀត។

ខាងក្រោមនេះ គឺជារបស់របរ ១៦យ៉ាង ដែលផលិតនៅក្នុងប្រទេសជប៉ុន ដោយភាពប៉ិនប្រសប់ពួកគេ យេីងរបស់ទាំងអស់នេះគួរតែមាននៅគ្រប់ៗប្រទេស។

#1 ស្ថានីយ៍ប្រេងឥន្ធនៈប្លែកពីគេ

Japan 01

នៅប្រទេសជប៉ុនបំពង់សំរាប់ចាក់សាំងរថយន្តគឺនៅលេី យេីងអាចទាញចុះពីខាងលើ។

#2 ម៉ាស៊ីនលក់ទំនិញដ៏ពិសេស

Japan 02

ជនជាតិជប៉ុនឱ្យតម្លៃពេលវេលារបស់ពួកគេណាស់។ នេះជាមូលហេតុដែលពួកគេបានបង្កើតម៉ាស៊ីនលក់ ដែលអាចផ្តល់ឱ្យអ្នក មិនត្រឹមតែ ដំឡូងកំប៉ុង និងសូកូឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានដំឡូងចៀន ស៊ុតឆ្អិន ចំណីសម្រាប់សត្វចិញ្ចឹម និងប៉ាស្តាទៀតផង។

#3 កន្លែងចតរថយន្តតូច

Japan 03

ប្រទេសជប៉ុនមានប្រជាជនជាង ១២៧ លាននាក់ ដូច្នេះការសន្សំសំចៃលើកន្លែង គឺជារឿងអាទិភាពមួយ។ វិធីមួយដែលពួកគេអាចសំរេចបាន គឺប្រើកន្លែងចតពីរជាន់។

#4 ភេសជ្ជកំប៉ុងសម្រាប់មនុស្សពិការភ្នែក

Japan 04

មនុស្សដែលមិនអាចមើលឃើញក៏ចង់ដឹងថាពួកគេកំពុងផឹកអ្វីដែរ។ ជនជាតិជប៉ុនបានគិតរួចហើយអំពីបញ្ហានេះ ដែលជាហេតុធ្វើឱ្យអ្នកតែងតែឃេីញភេសជ្ជៈនៅក្នុងប្រទេសនេះ មានឈ្មោះដែលសរសេរជាអក្សរជនពិការភ្នែកខាងលើកំប៉ុង។

#5 កៅអីដែលអាចព្យួរកាបូបរបស់អ្នក

Japan 05

កាបូបតែងតែជ្រុះនៅខាងក្រោយកៅអីរបស់អ្នក នៅពេលអ្នកព្យួរវា នេះជារឿងដ៏គួរឱ្យរំខានបំផុតមួយនៅលើពិភពលោក។ ប្រទេសជប៉ុនបានដោះស្រាយបញ្ហានេះដោយគ្រាន់តែបង្កើតកៅអីដែលមានក្រឡុកសំរាប់ព្យួរយ៉ាងពិសេស។

#6 រថភ្លើងដែលមានស្ប៉ាជើង

Japan 06

អ្នកច្បាស់ជាមិនដែលឃើញកន្លែងណាមានដូចនេះទេ! អ្នកអាចទិញសំបុត្រសម្រាប់រថភ្លើងនៅជាយក្រុងយ៉ាងពិសេស ដោយមានកន្លែងទឹកក្តៅសម្រាប់ជើងរបស់អ្នក ដើម្បីអាចជួយអ្នកឱ្យបំបាត់ភាពតានតឹងប្រចាំថ្ងៃ និងពិតជាអាចបន្ធូរអារម្មណ៍របស់អ្នកបានច្រេីន។

#7 ក្រដាសជូតត្រូវបានផ្តល់ឱ្យដោយឥតគិតថ្លៃនៅតាមផ្លូវ

Japan 07

តើអ្នកមិនស្រួលខ្លួនទេ? សូមឱ្យឆាប់ប្រសើរឡេីង ហើយយកកន្សែងដៃក្រដាសទាំងចុះ។ នេះគឺមាននៅក្នុងប្រទេសជប៉ុន។ ពួកគេផ្តល់ឱ្យដោយឥតគិតថ្លៃ!

#8 បង្គន់ដែលមានពហុមុខងារ

Japan 08

បង្គន់នៅក្នុងប្រទេសជប៉ុនមានមុខងាច្រេីនជាង មុខងារជាទូទៅរបស់វា។ វាពិតជាមានធ្វើអ្វីៗគ្រប់យ៉ាង៖ ជួយជនពិការសម្អាតដោយខ្លួនឯង និងសំងួតដោយខ្លួនឯង។

#9 របស់លេងសម្រាប់ការកាត់បន្ថយភាពតានតឹង

Japan 09

នៅប្រទេសជប៉ុនប្រជាជនគេធ្វើការច្រើន។ មានការងារច្រើនដែលត្រូវធ្វេីដូច្នេះនេះក៏មានន័យថាស្ត្រេសក៏មានច្រើនដែរ។ តើវិធីអ្វីដែលល្អបំផុតដើម្បីកម្ចាត់ស្ត្រេស? ពិតណាស់គឺរបស់នេះហេីយ សំរាប់ចុចទៅផ្ទុះ។ នេះហើយជាមូលហេតុដែលនៅក្នុងប្រទេសជប៉ុន អ្នកអាចទិញរបស់លេងនេះ ដើម្បីជួយបំបាត់ភាពតានតឹងក្នុងមួយរំពេច។

#10 ទ្វារឡានតាក់ស៊ីដោយស្វ័យប្រវត្តិ

Japan 10

ភ័ស្តុតាងបន្ថែមទៀតដែលថាស្វ័យប្រវត្តិកម្មរបស់ជប៉ុន គឺពិតជាគួរឱ្យស្រលាញ់ណាស់។ រថយន្តតាក់ស៊ីភាគច្រើននៅក្នុងប្រទេសជប៉ុនមានទ្វារស្វ័យប្រវត្តិ។

#11 សណ្ឋាគារសម្រាប់អ្នកដែលចង់គេងឱ្យបានគ្រប់គ្រាន់

Japan 11

ប្រសិនបើអ្នកសុបិន្តឃើញថាមានបន្ទប់តូចដ៏កក់ក្តៅមួយ ដែលអ្នកអាចគេងលក់ស្រួល បេីដូចច្នេះសណ្ឋាគារខ្នាតតូចរបស់ជប៉ុនទាំងនេះ គឺជាអ្វីដែលអ្នកត្រូវការ។ មនុស្សភាគច្រេីនមកទីនេះ គឺដើម្បីសម្រាកឱ្យបានស្រួល និងគ្រប់គ្រាន់។

#12 ផ្លូវតន្ត្រី

Japan 12

នៅក្នុងប្រទេសជប៉ុនមានផ្លូវមួយចំនួនដែលអ្នកអាចលឺសំលេងពិរោះៗពេលអ្នកបើកឡានឆ្លងកាត់។ វាជារបស់តូចៗដែលជួយអ្នកឱ្យមានអារម្មណ៍រីករាយក្នុងការធ្វើដំណើរផ្លូវឆ្ងាយ។

#13 ហាងកាហ្វេឆ្មា

Japan 13

ឆ្មាគឺជាសត្វដែលគួរឱ្យស្រលាញ់ និងមានភាពកក់ក្តៅ ហើយជនជាតិជប៉ុនដឹងអំពីវា។ នេះហើយជាមូលហេតុដែលពួកគេបានបើកហាងកាហ្វេរាប់សិបកន្លែងដែលពោរពេញទៅដោយសត្វឆ្មាជាច្រើន។ នេះនឹងធ្វេីឱ្យអ្នកមិនចង់ចាកចេញទេ!

#14 Kotatsu​៖ តុកដែលអាចផ្តល់កម្តៅ

Japan 14

យើងមិនដឹងថាអ្នកយល់យ៉ាងមិចទេ ប៉ុន្តែយើងចាប់អារម្មណ៍នឹងការដេកលក់នៅក្រោមរបស់មួយក្នុងចំណោមរបស់ទាំងនេះ។ Kotatsu គឺជាតុដែលមានភួយដែលអាចផ្តល់កំដៅពីខាងក្រោម។ តុកនេះត្រូវបានបង្កើតឡើងនៅសតវត្សរ៍ទី ១៤ គេឃេីញមាននៅក្រៅប្រទេសជប៉ុនផងដែរ តែកម្របំផុត។

#15 ប្រព័ន្ធប្រកាស

Japan 15

នៅប្រទេសជប៉ុនមានប្រព័ន្ធបំពងសម្លេងដែលមានវិសាលភាពពេញប្រទេស។ វាត្រូវបានប្រើដើម្បីជូនដំណឹងដល់ប្រជាជនអំពីភាពអាសន្នដូចជាការរញ្ជួយដី ឬ ស៊ូណាមិ។ នៅពេលអ្វីៗគ្រប់យ៉ាងល្អប្រសេីរមកវិញ ពួកគេលេងភ្លេងពិរោះៗ សម្រាប់សាធារណៈជនហើយក៏ប្រកាសឱ្យក្មេងៗដឹងថាដល់ពេលដែលត្រូវត្រឡប់មកផ្ទះវិញនៅពេលល្ងាច។

#16 ហើយចំនុចចុងក្រោយនេះគឺ ឱកាសគេងនៅកន្លែងធ្វើការ

Japan 16

តើអ្នកនឹងធ្វើអ្វីនៅពេលអ្នកមានអារម្មណ៍ងងុយគេងនៅកន្លែងធ្វើការ បន្ទាប់ពីបាយថ្ងៃត្រង់ហេីយ? ជនជាតិជប៉ុនទាំងអស់មិនប្រឆាំងនឹងចំនុចនេះទេ ហេីយធ្វេីការជម្រុញទូទៅ ដោយផ្តល់សិទ្ធិស្របច្បាប់ដល់អ្នកទាំងអស់គ្នាអោយគេងនៅកន្លែងធ្វើការ។

ប្រភព៖ BRIGHT SIDE